សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន-ចិនលើកទី ៧

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវាបង្កើតអាស៊ាននិងលើកទី ២១ ទិវាបង្កើតទំនាក់ទំនងសន្ទនាយុទ្ធសាស្ត្រអាស៊ាន -ចិន នាព្រឹកថ្ងៃទី ១៥ សីហា
នៅទីក្រុងហាណូយ សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន-ចិនលើកទី
៧ បានប្រព្រឹត្តទៅដ៏មហោឡារឹកជាមួយការចូលរួមរបស់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Thien Nhan ប្រធានសមាគមចិន -អាស៊ាន
Gu Xiu Lian  ប្រធានគណះប្រតិភូប្រជាជននៃប្រទេសអាស៊ានចំនួន ១០ និង
ដំណាងជាង ១០០ នាក់ តាងនាមអោយប្រជាជននៃបណ្ដាប្រទេសអាស៊ាន។
 ថ្លែងមតិនៅសន្និសីទ  ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Thien Nhan បាន
សង្កត់ធ្ងន់ថា៖ ក្នុងរយះពេល ៤៥ ឆ្នាំកន្លងទៅ អាស៊ានបានអភិវឌ្ឍន៍ដោយ
ឥតឈប់ឈរជាមួយស្មារតីសាមគ្គីភាព ឯកភាព និងរចនាបទអាស៊ាន។ នាបច្ចុប្បន្នអាស៊ានកំពុងឆ្ពោះទៅការកសាងសហគមន៍រួមនាឆ្នាំ២០១៥ជាង
នេះទៅទៀតអាស៊ានកំពុងខំប្រឹងប្រែងពង្រីកបណ្ដាសមិទ្ធផលដែលទទួល
បានខ្លាំងជំរុញការចង់សម្ព័ន្ធជាមួយបណ្ដាដៃគូ ពិសេសគឺជាមួយចិន៖

“អាចអះអាងថា៖ ទំនាក់ទំនងអាស៊ាន-ចិនជាទំនាក់ទំនងមួយ ក្នុងចំណោម
បណ្ដាទំនាក់ទំនងសកម្មបំផុតនិងមានប្រសិទ្ធភាពខ្ពស់បំផុតរវាងអាស៊ាននិង
បណ្ដាដៃគូ។ការបង្កើនទំនាក់ទំនងមានចរិតលក្ខណះស្ថាបនានិងលើគ្រប់វិស័យ
អាស៊ាន - ចិន មិនគ្រាន់តែមានផលប្រយោជន៍ឲ្យសន្តិភាពភាពសម្បូររុងរឿង
ក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកអោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ទៀតផង។ ពីឆ្នាំ ១៩៩៥ មក វៀតណាមជានិច្ចកាល
ជាសមាជិកសកម្មមានការទទួលខុសត្រូវសម្រេចតួនាទីជាប្រទេសសម្រប
សម្រួលទំនាក់ទំនងអាស៊ាន-ចិន ក្នុងដំណាក់កាល ២០០៩ - ២០១២។ ក្នុងរយះ
ពេលខាងមុខនេះ វៀតណាមនឹងបន្តខំប្រឹងប្រែងរួមជាមួយបណ្ដាប្រទេសអាស៊ាន
និងចិនជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ទន្ទឹមនឹងនោះ អភិវឌ្ឍន៏ទំនាក់
ទំនងលើគ្រប់វិស័យអោយខ្លាំងក្លាថែមទៀត។”

តាងនាមគណៈប្រតិភូប្រជាជនចិន ប្រធានសមាគមមិត្តភាពចិន–អាស៊ាន 
លោកស្រី Gu Xiu Lian បានអះអាងថា៖
“ចិនដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាង ក្នុងនោះមាន បណ្ដាប្រទេសជាសមាជិកអាស៊ានផងចូលក្នុងតួនាទីសំខាន់ក្នុងទំនាក់ទំនង
កិច្ចការបរទេសរបស់ខ្លួន។ចិនមិនផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍សន្តិភាព
របស់ខ្លួនមិនផ្លាស់ប្តូរទិសស្លោការទូត“ជិតស្និតនិងធ្វើជាមិត្តជាមួយប្រទេសជិត
ខាង”យកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជ
ដូចគ្នាជាមួយអាស៊ាន។ការអភិវឌ្ឍន៍របស់ចិនគឺជាឱកាសនៃអាស៊ាននិង
ការអភិវឌ្ឍន៍របស់ អាស៊ានក៏ជាឱកាសរបស់ចិនដែរ៕”

សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន-ចិនលើកទី ៧ - ảnh 1
សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន-ចិនលើកទី ៧ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ