សន្និសីទប្រចាំឆ្នាំ មណ្ឌលតំបន់សួន ឧទ្យានវិទ្យាសាស្ត្រ ទ្វិប​អាស៊ី​-

(VOV)_សន្និសីទប្រចាំឆ្នាំ ​មណ្ឌលតំបន់សួនឧទ្យានវិទ្យាសាស្ត្រទ្វិប​អាស៊ី​-ហៅ
កាត់ថា៖ ASPA ឆ្នាំ២០១២ ត្រូវបានបើកនាព្រឹកថ្ងៃទី ២៥​ តុលា ​នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ដោយប្រធានបទ៖ សួនឧទ្យានវិទ្យាសាស្ត្រ និងសេដ្ឋ
កិច្ចបៃតង។ សន្និសីទ ASPA 2012 ប្រមូលផ្តុំពិភាក្សា តាមក្រុមប្រធានបទ៖ ​គោល នយោបាយអភិវឌ្ឍន៍ តភ្ជាប់ និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​ប្រភពធនធាន មនុស្សបច្ចេកវិទ្យាខ្ពស់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម លោក Nguyen Quan បានសង្កត់​ធ្ងន់​ថា៖ 

          “ នេះគឺជាឱកាសល្អ ដើម្បីយើងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍​ សហ
ប្រតិ បត្តិការ អភិវឌ្ឍន៍ បណ្ដាមណ្ឌលបច្ចេកវិទ្យាខ្ពស់ និង សួនឧទ្យាន​វិទ្យាសាស្ត្រ
ទ្វិបអាស៊ី។ ការអភិវឌ្ឍន៍ចីរភាព ជានិន្នការចាំបាច់ និងជា​គោលដៅអភិវឌ្ឍន៍របស់
វៀតណាម។ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍​ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់ឆ្នាំ ២០១២  តំលៃផលិតផលបច្ចេកវិទ្យា​ខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាខ្ពស់ នឹងស្របយក៤០%  នៃតំលៃផលិតកម្ម ឧស្សាហកម្មរបស់វៀតណាម។ បណ្ដាប្រធានបទដែលយកមក ពិភាក្សាលើកនេះ គឺចាំបាច់ណាស់ ចំពោះនិន្នាការអភិវឌ្ឍន៍រួម របស់វិទ្យាសាស្ត្រ 
បច្ចេកវិទ្យាវៀតណាម និងពិភពលោក៕ ”

សន្និសីទប្រចាំឆ្នាំ មណ្ឌលតំបន់សួន ឧទ្យានវិទ្យាសាស្ត្រ ទ្វិប​អាស៊ី​- - ảnh 1
សន្និសីទប្រចាំឆ្នាំមណ្ឌលតំបន់សួនឧទ្យានវិទ្យាសាស្ត្រទ្វិប​អាស៊ី​- 
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ