សន្និសីទពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយពាក់កណ្ដាលអាណត្តិ2012នៅវៀតណាម
|
សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាល
អាណត្តិ 2012 នៅវៀតណាម(internet)) |
សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាលអាណត្តិ 2012 (CG) នៅវៀតណាម ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី 4 និង ទី 5 មិថុនា នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) នឹងប្រមូលផ្តុំចូលក្នុងបញ្ហាស្នូលចំនួន 3 ។នោះគឺ បច្ចុ
ប្បន្នកម្ម ស្ថានភាពម៉ក្រូសេដ្ឋកិច្ចវៀតណាម បណ្ដាសមទ្ធិផល ក៏ដូចជាបណ្ដា ការ លំបាកសាកល្បង ក្នុងដំណើរការកាត់បន្ថយភាពក្រីក្ររបស់វៀតណាម រួមជាមួយ បណ្ដាការលំបាកសាកល្បងស្នូលនិងខ្លឹមសារក្នុងគោលនយោបាយកាត់បន្ថយ
ភាពក្រីក្រនៅបណ្ដាខេត្តឆ្នេរសមុទ្រ ភាគកណ្ដាលវៀតណាម និងបណ្ដាបញ្ហាស្នូល ក្នុងការអនុវត្តគោលនយោបាយថ្នាក់ជាតិ និង ខេត្ត អំពីការគ្រប់គ្រង គ្រោះអាសន្ន
គ្រោះធម្មជាតិ នៅបណ្ដាខេត្ត ភាគកណ្ដាលវៀតណាម។ ទន្ទឹមនឹងបណ្ដាកិច្ចប្រជុំ ពិភាក្សាអំពីបណ្ដាខ្លឹមសារស្នូល សន្និសីទ CG 2012 ក៏បានមានបណ្ដាការវាយ
តំលៃអំពីលទ្ធផលនៃបណ្ដាគំរោងការណ៍អនុវត្តន៍ក្នុងខេត្តទៀតផ។
ក្នុងក្របខ័ណ្ឌនៃសន្និសិទពិគ្រោះយោបល់បណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាម ពាក់កណ្តាលអាណត្តិ បានរៀបចំឡើងនៅទីក្រុង Dong Ha ខេត្ត QuangTriនាព្រឹក
ថ្ងៃទី ៤មិថុនា គណៈប្រតិភូនៃបណ្តាអ្នកផ្តល់ជំនួយឲ្យ វៀតណាមបានបានទៅពិនិត្យ បណ្តាសំណង់ គំរោងការណ៌ដោយបណ្តា អង្គការរដ្ឋាភិបាលបរទេសជួយឧបត្ថម្ភឲ្យ
ខេត្ត Quang Tri ។ លោកស្រី Victoria Kwa Kwaនាយិការធនាគាពិភពលោកប្រចំា នៅវៀតណាមចាត់ទុកថា ចំនួន ទុនដែលបណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាមគឺតិច
តូចណាស់ បើប្រៀបនឹង អ្វីៗដែលរដ្ឋាភិបាលវៀតណាម វិនិយោគ និងលៃទុក សម្រាប់ការងារកាត់បន្ថយ ភាពក្រីក្រ។ការអភិវឌ្ឍន៌របស់វៀតណាម ក្នុងរយៈពេល កន្លងទៅបានសរបញ្ចក់ ថាវៀតណាមបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព បណ្តាប្រភពទុនរបស់ បណ្តាអ្នកផ្តល់ជំនួយបរទេស។
ក្នុងក្របខ័ណ្ឌនៃសន្និសិទ CG នារសៀលថ្ងៃទី៤មិថុនា ក្រសួងផែនការ និង វិនិយោគវៀតណាម និងធនាគាពិភពលោកបានរៀបចំសិក្ខាសាលា បច្ចុប្បន្នកម្ម
សភាពការ ម៉ាក្រូសេដ្ឋកិច្ច។ បណ្តាអ្នកស្រាវជ្រាវនិងអ្នកជំនាញការសេដ្ឋកិច្ចជាតិ
និងអន្តរជាតិ បានប្រមូលផ្តុំវាយតម្លៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនៅវៀតណាម និងនាំចេញដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍន៌សេដ្ឋកិច្ច។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម Cao Viet Sinh បានគូស
បញ្ចក់ថា ៖
“រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការអនុវត្តបណ្តាវិធានការ បង្កើតការងារធ្វើ បង្កើនចំណូលសម្រាប់ប្រជាពលករ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាម មាន វិធានការលើកកំពស់កម្មវិធីសុខុមាលភាព សង្គម កម្មវិធីគោលដៅជាតិ ទុន ODA
-FDI ជាដើម”៕