សន្និសិទរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀតបានប្រព្រឹត្តទៅនៅកម្ពុជា
ដូចជាព័ត៌មានដែលបានផ្សាយហើយថា សន្និសិទរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត
បានប្រព្រឹត្ត ទៅនៅទីក្រុងទេសចរណ៌សៀមរាបរបស់កម្ពុជានាថ្ងៃទី១១មករា។ តាម
អ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចំានៅកម្ពុជាបានជូនដំណឹងថា៖ នៅក្នុង
សន្និសិទនេះបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពអំពីទស្សនៈជំរុញថែមទៀត
ដំណើការកសាង សហគមន៌អាស៊ាន និងដោះស្រាយរាល់ជំលោះនៅតំបន់សមុទ្រខាង
កើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ នេះជាសន្និសិទដំបូងក្នុងឆ្នាំ
កម្ពុជាធ្វើជាប្រធាន អាស៊ាន។ របៀបវារៈនៃសន្និសិទ គឺស្វែង រកទិសដៅសកម្មភាព
សម្រាប់អាស៊ានក្នុងឆ្នាំ ២០១២ ក្រោមប្រធានបទ “សហគមអាស៊ានតែមួយ ជោគវាសនា
តែមួយ”។ លទ្ធផលសំខាន់នៃ សន្និសិទ គឺ បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាព
គ្នាត្រូវប្រមូលផ្តុំក្នុងដំណើរការ កសាងសហគមអាស៊ានដល់ឆ្នាំ២០១៥ និង អនុវត្តកិច្ចសហ
ប្រតិបត្តិការក្នុងប្លុកអាស៊ាន ចំពោះបញ្ហាធំៗលើពិភពលោកនិងក្នុងតំបន់។ ចំពោះបញ្ហា
សមុទ្រខាងកើត បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន បានលើកត្រដែតសារៈសំខាន់នៃការ រក្សាស្ថិរភាពនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះ អំពាវនាវបង្កើនរាល់កិច្ចសហប្រតិបត្តិការ
ស្តីអំពីសន្តិសុខ និងបណ្តាសកម្មភាពសហប្រតិបត្តិការលើសមុទ្រផ្សេងៗទៀតផង។
រដ្ឋមន្រ្តី ការបរទេសវៀតណាម Pham Binh Minh ចាត់ទុកថា ៖“អាស៊ានបង្កើនកិច្ចសហ
ប្រតិបត្តិការ និងសាមគ្គីភាព ក្នុងគោលជំហរស្តីអំពីបញ្ហា សមុទ្រខាងកើត ដោះ
ស្រាយរាល់ជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូល ដ្ឋាន
ច្បាប់អន្តរជាតិ ពិសេសគឺ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត
(DOC)និង ឈានដល់ការកសាង ក្រមសិលធម៌នៃបញ្ហាសមុទ្រខាងកើត(COC)”។
ចំពោះវិស័យកិច្ចការបរទេស បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានឯភាពគ្នាថា គប្បី បង្កើនទំនាក់ទំនងសហប្រតិបត្តិការក្នុងសហគមអាស៊ាន និងរវាងអាស៊ានជាមួយប្រទេស
នានាទៀតផង។