សន្និសីទលាតត្រដាងអនុវត្តន៍ភារកិច្ចរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ

សន្និសីទលាតត្រដាងអនុវត្តន៍ភារកិច្ចរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Nhật Bắc)


(VOVworld)-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានធ្វើជាអធិបតីសន្និសីទលាតត្រដាងអនុវត្តន៍ ភារកិច្ច
រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញដំណាក់កាល២០១៤-២០១៥។ រាល់មតិក្នុងសន្និសីទសុទ្ធតែអះអាងថា រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម
រដ្ឋឡើងវិញគឺការធ្វើភាគហ៊ុនបនីយកម្មជាដំណោះស្រាយសំខាន់និងចាំបាច់។
បណ្តាសម្ព័ន្ធសេដ្ឋកិច្ច អគ្គក្រុមហ៊ុនរដ្ឋក៏បានអនុវត្តន៍យ៉ាងសកម្មការរៀបចំរចនា
សម្ព័ន្ធ ឡើងវិញដោយធានាតាមការកំណត់នាបច្ចុប្បន្ន។ តំណាងមួយចំនួនក៏បាន
លើក ឡើងការលំបាក ជំពាក់ជំពិនមួយចំនួនក្នុងការរៀបចំអង្គភាពអាជីវកម្មរដ្ឋ
ឡើង វិញ ដូចជារបបប្រាក់បៀវត្តន៍ លក់អង្គភាពអាជីវកម្ម ប្រកាសព័ត៌មានជាដើម។

        តាមផែនការក្នុងរយៈ២ឆ្នាំគឺឆ្នាំ២០១៤និង២០១៥ ចំនួនអង្គភាពអាជីវកម្ម ធ្វើភាគហ៊ុនបនីយកម្មជាង៤៣០អង្គភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ