សន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១

សន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១ - ảnh 1
សន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១ (dienhatnhan.com.vn)


Vovworld-អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងអនុវត្តបច្ចេកវិទ្យានុយគ្លេអ៊ែរជួរមុខ
​វៀតណាមនិងប្រទេសនានាចំនួន៣៥០នាក់បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែរទូទាំងប្រទេសលើកទី១១ដែលប្រព្រឹត្តទៅក្នុងរយៈពេល៣
ថ្ងៃ (ចាប់ពីថ្ងៃទី៥ដល់៧សីហា) នៅក្រុង Da Nang។ សន្និសីទលើកទី​១១នឹង​រួម
​ចំណែកកំណត់ទិសដៅកសាងអនុវត្តកម្មវិធីផែនការស្រាវជ្រាវវិទ្យាសាស្ត្រនិង​អភិវឌ្ឍន៍បច្ចេកវិទ្យានុយគ្លេអ៊ែរនាពេលខាងមុខ ទន្ទឹមនឹងនោះបើកទូលាយទំនាក់
​ទំនងសហប្រតិបត្តិការអន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
Tran Viet Thanh បានឲ្យដឹងថា៖

        “ភារកិច្ចនាបច្ចុប្បន្នដាក់ចេញសំរាប់ផ្នែកថាមពលបរមាណូជាតិគឺធំធេង​ណាស់។
ជួរអ្នកជំនាញការអ្នកវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងធ្វើសកម្មភាពលើ​វិស័យ​បណ្ដុះ
បណ្ដាលស្រាវជ្រាវអភិវឌ្ឍន៍និងអនុវត្តថាមពលបរមាណូមានតួនាទី​សំខាន់និងជា
កត្តាសំរេចកំណត់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ