សន្និសីទសហប្រតិបត្តិការរវាងរដ្ឋសភារបស់វៀតណាមឡាវនិង កម្ពុជាលើកទី ៤

(VOVworld) – នាថ្ងៃទី ៣ មិនា សន្និសីទសហប្រតិបត្តិការរវាងរដ្ឋសភារបស់ វៀតណាម
ឡាវនិងកម្ពុជា​លើកទី ៤ ស្តីពី “តួនាទីរបស់រដ្ឋសភាចំពោះថវិការដ្ឋ" បានបើកនៅរាជធា
នី ភ្នំពេញ កម្ពុជា។ ដោយប្រធានបទ “បង្កើនតួនាទីឃ្លាំមើល ថវិការដ្ឋតាមរយៈការគ្រប់
គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាព” ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានធ្វើជា
អាធិបតីសន្និសីទលើកនេះ។  គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានគណៈ
កម្មាធិការហិរញ្ញវត្ថុ-ថវិការរដ្ឋ របស់រដ្ឋសភា វៀតណាម លោក Bui Dang Dung បានចូល
រួមព្រឹត្តិការនេះ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បាន
សង្កត់ធ្ងន់ថា៖ សន្និសីទលើកនេះគឺជាឱកាសដើម្បីភាគីនានាផ្លាស់ប្តូរទស្សនៈអំពីការ
កំណត់គោលនយោបាយនិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងថវិការរដ្ឋការគួប
ផ្សំរវាងបណ្ដាស្ថាប័នរដ្ឋសភា ក្នុងសកម្មភាពឃ្លាំមើលថវិការដ្ឋ ជាដើម។ ទ​ន្ទឹមនឹងនោះ បណ្ដាតំណាងចូលរួម ក៏បានពិភាក្សាអំពីការបង្កើតយន្តការសហប្រតិបត្តិការយ៉ាងជិត
ស្និទរវាងគណៈកម្មាធិការទាក់ទិននានារបស់រដ្ឋសភានៃប្រទេសទាំង ៣។ លទ្ធិផលនៃ
សន្និសីទនឹងរួម​ចំណែកដ៏សំខាន់ ក្នុងសកម្មភាពកសាងគោលនយោបាយច្បាប់កែទម្រង់
ប្រព័ន្ធ គោលនយោបាយ លើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងថវិការរដ្ឋ ដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម ឡាវ កម្ពុជា
ក្នុងស្ថានភាពថ្មី៕

សន្និសីទសហប្រតិបត្តិការរវាងរដ្ឋសភារបស់វៀតណាមឡាវនិង កម្ពុជាលើកទី ៤  - ảnh 1
សន្និសីទសហប្រតិបត្តិការរវាងរដ្ឋសភារបស់ វៀតណាម ឡាវ និងកម្ពុជាលើកទី ៤ ស្តីពី “តួនាទីរបស់រដ្ឋសភាចំពោះថវិការដ្ឋ" បានបើក នៅរាជធានី ភ្នំពេញ កម្ពុជា។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ