សន្និសីទឯកទេសរំលឹកខូបលើកទី ៧០ នៃទិវាសិទ្ធិមនុស្សពិភពលោក

(VOVWORLD) -នៅទីនេះ អង្គប្រជុំបានផ្ដោតសំខាន់ពិភាក្សាលើខ្លឹមសារសំខាន់ៗដូចជា តំលៃនៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស - ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាម  ការផ្សព្វផ្សាយអំពីឯកសារណែនាំស្តីពី សិទ្ធិមនុស្សរបស់បក្សរដ្ឋ និងការតំរង់ទិសដៅនៃសិទ្ធិមនុស្សនាឆ្នាំ ២០១៩ ។

នាថ្ងៃទី ៦ ខែធ្នូ នៅខេត្ត Hoa Binh ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀយណាមបានរួមសហការជាមួយគណកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងស្ថាប័នមានសមត្ថិកិច្ចរៀបចំសន្និសីទឯកទេសរំលឹកខូបលើកទី ៧០ នៃទិវាសិទ្ធិមនុស្សពិភពលោក (ថ្ងៃទី ១០ ខែធ្នូ)។

នៅទីនេះ អង្គប្រជុំបានផ្ដោតសំខាន់ពិភាក្សាលើខ្លឹមសារសំខាន់ៗដូចជា តំលៃនៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស - ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាម  ការផ្សព្វផ្សាយអំពីឯកសារណែនាំស្តីពី សិទ្ធិមនុស្សរបស់បក្សរដ្ឋ និងការតំរង់ទិសដៅនៃសិទ្ធិមនុស្សនាឆ្នាំ ២០១៩ ។

 លោក Tuong Duy Kien ប្រធានវិទ្យាស្ថានស្រាវជ្រាវសិទិ្ធមនុស្សនៃបណ្ឌិតសភានយោបាយជាតិនៃទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថាបន្ទាប់ពីរយៈពេល ៣០ ឆ្នាំ ក្នុងការផ្លាស់ប្ដូរថ្មីនោះ វៀតណាមបានខិតខំប្រឹងប្រែងជាច្រើន ហើយទទួលបានសមិទ្ធផលជាច្រើន ក្នុងការធានា និងជំរុញសិទ្ធិមនុស្ស។ លើសពីនេះទៅទៀត វៀតណាមក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការសុក្រឹតប្រព័ន្ធច្បាប់ស្ដីពីសិទ្ធិមនុស្ស និងអនុវត្តអនុសាសន៍អន្តរជាតិអំពីសិទ្ធិមនុស្ស តាមរយៈយន្តការរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ