សន្និសីទ onlines បូកសរុប១០ឆ្នាំគ្រប់គ្រងអភិវឌ្ឍន៍បណ្ដាដំបន់សេដ្ឋកិច្ចស្នូល
|
សន្និសីទ onlines បូកសរុប១០ឆ្នាំគ្រប់គ្រងអភិវឌ្ឍន៍បណ្ដាដំបន់សេដ្ឋកិច្ចស្នូល (VOV) |
Vovworld-នាព្រឹកថ្ងៃទី៦ធ្នូនៅទីស្ដីការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី
លោក Hoang Trung Hai ប្រធានគណៈកម្មាធិការបញ្ជាគ្រប់គ្រងដំបន់សេដ្ឋកិច្ចស្នូល
ជាតិបានធ្វើអធិបតីសន្និសីទបូកសរុប១០ឆ្នាំគ្រប់គ្រងអភិវឌ្ឍន៍ដំបន់សេដ្ឋកិច្ចស្នូល
និងស្នើររូបសណ្ខានបែបបទដំណាក់កាលខាងមុខ។ ព័ត៌មានពីសន្និសីទបានឲ្យដឹង
ថា ក្រោយរយៈពេល១០ឆ្នាំលាតត្រដាងអនុវត្តសេចក្តីសំរេចលេខ២០ឆ្នាំ២០០៤របស់
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រូបសណ្ឋានគ្រប់គ្រងដំបន់សេដ្ឋកិច្ចស្នូលដែលទទួលបាន
លទ្ធផលសកម្ម។ ល្បឿនកំណើន GDP ជាមធ្យម១០ឆ្នាំរបស់ដំបន់សេដ្ឋកិច្ចស្នូលគឺ
៨,៨%ខ្ពស់ជាងមធ្យមនៃទូទាំងប្រទេស តំលៃនាំចេញសរុបទទួលបានជាង១២៧ពាន់
លានដុល្លារអាមេរិក ស្រូបយកជិត៩០%នៃទូទាំងប្រទេសចំណូលថវិការរដ្ឋសរុបទទួល
បានជាង៨០០លានលានដុង។ លោក Le Dung អនុប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Ca Mau បានស្នើរថា៖
“រាល់បញ្ហាអំពីគោលនយោបាយខ្ញុំស្នើរក្រសួងស្ថាប័នមជ្ឈឹមសេនាធិការឲ្យរដ្ឋាភិបាល
កសាងយន្តការគោលនយោបាយខ្លាំងក្លាសំរាប់ដំបន់សេដ្ឋកិច្ចស្នូលត្រូវមានអ្វីខុសពី
ខេត្តផ្សេងៗ។ បើចង់ទទួលបានប្រការនោះត្រូវមានគោលនយោបាយពិសេសសមរាប់
ដំបន់សេដ្ឋកិច្ចស្នូលដើម្បីបណ្ដាខេត្តមានលក្ខណៈអាជីវកម្មល្អសក្ដានុភាពក្រៅពីការ
ខំប្រឹងប្រែងឈានឡើងរបស់ខេត្តនីមួយៗ៕”