សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅដំបន់

សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅដំបន់ - ảnh 1
នាយកវិទ្យាស្ថានការទូតលោក Dang Dinh Quy ថ្លែងមតិនៅពិធីប្រារព្ធសិក្ខាសាលា (VOV)

        Vovworld-សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍​
នៅដំបន់ នេះជាប្រធានបទរបស់សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាង​កើតលើកទី៥បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១១វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិ​
នៅ​ពិធីប្រារព្ធសិក្ខាសាលា នាយកវិទ្យាស្ថានការទូតលោក Dang Dinh Quy បាន​ចាត់​
ទុកថា ក្នុងអំឡុង៥ឆ្នាំកន្លងមក ស្ថានភាពនៅសមុទ្រខាងកើតនិងបណ្ដាបញ្ហា​ទាក់
ទិន​ដល់សមុទ្រខាងកើតបានមានការផ្លាស់ប្តូរជាច្រើន។ រាល់បំរែបំរួលសកម្ម​គឺ​សហគមន៍ដំបន់និងអន្តរជាតិយល់ដឹងអំពីសារសំខាន់របស់សមុទ្រខាងកើត។
លើ​​មូលដ្ឋាននោះ ជាមួយអត្ថន័យជាវេទិការវិទ្យាសាស្ត្រមួយ សិក្ខាសាលាស្ដីពី​
សមុទ្រ​ខាងកើតនឹងខំប្រឹងប្រែងកសាងរាល់សំណើរថ្មីដើម្បីរួមចំណែករក្សា​
សន្តិភាព​ស្ថិរភាពនៅសមុទ្រខាងកើត។ លោក Dang Dinh Quy បានឲ្យដឹងថា៖

        “ជាមួយស្មារតីស្មោះត្រង់បរានុម័តវិទ្យាសាស្ត្រ យើងបានពិភាគ្សានៅបណ្ដា​សិក្ខាសាលាមុននេះ ខ្ញុំជឿជាក់រឹងមាំថា នៅសិក្ខាសាលាលើកនេះយើងនឹង​ពិភាគ្សា​យ៉ាងជ្រាលជ្រៅអំពីរាល់បំរែបំរួលនាពេលថ្មីៗនេះអំពីផលប្រយោជន៍និង​គោល
នយោបាយរបស់ភាគីទាក់ទិននានា អំពីដំណោះស្រាយអនុវត្តច្បាប់​អន្តរជាតិ មុនបង្អស់គឺអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២។”

        ក៏ក្នុងពិធីប្រារព្ធនេះដែរ​លោក Nyan Lynn អគ្គលេខាធិការអាស៊ានបានផ្ញើរ​
សារ​របស់អគ្គលេខាធិការអាស៊ានលោក Le Luong Minh ផ្ញើរជូនសិក្ខាសាលាថា៖

        “យើងខ្ញុំសន្យាធានាអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព​
កសាង DOC លើមូលដ្ឋានគោរពម៉ឹងម៉ាត់និងជំរុញកិច្ចសហប្រតិបត្តិការចរចារជា​
មួយ​ចិន​ក្នុងការកសាង COC។ តាមទស្សនៈរបស់យើងខ្ញុំ ការកសាងក្រមប្រតិបត្តិ
COC ត្រូវបានយល់ដឹងលើមូលដ្ឋានកំលាំងចំរុះក៏ដូចជាសាមគ្គីភាពរបស់បណ្ដា​
ភាគី​ដើម្បីដំណើរការចរចារត្រូវបានជំរុញនិងប្រកបដោយប្រសិទ្ធភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ