(VOV) – សម័យប្រជុំលើកទី ២៤ គណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិកស្តីពីស្ថិតិ កសិកម្ម
(APCAS – 24) បានបើកនាព្រឹកថ្ងៃទី ៨ តុលា នៅទីក្រុង Da Lat ខេត្ត Lam Dong (ភាគកណ្ដាលវៀតណាម) ដោយមានការចូលរួមរបស់តំណាងចំនួន ៨៥ នាក់មក
ពីប្រទេសចំនួន ២៥ និងអង្គការអន្តរជាតិនានា ដូចជា៖ អង្គការកសិកម្មស្បៀង
អាហារពិភាពលោក (FAO) គណៈកម្មាធិការសេដ្ឋកិច្ច-សង្គមអាស៊ី-អាគ្នេយ៍របស់
អ.ស.ប. (ESCAP) វិទ្យាស្ថានស្ថិតិអាស៊ី-ប៉ាស៊ីហ្វិក (SIAP)។ សម័យប្រជុំលើកនេះ
ប្រមូលផ្តុំទៅលើគោលដៅចំនួន ៣ គឺ៖ ការវាយ តំលៃសកម្មភាពរបស់ APCAS ក្នុង
រយៈពេល ២ កន្លងមក ក៏ដូចជា រាល់ខ្លឹមសារ ត្រូវបានអនុវត្តនារយៈពេល ២ ឆ្នាំខាង
មុខ របាយការណ៍ស្ថានភាពនៃសកម្មភាព ស្ថិតិកសិកម្មរបស់ប្រទេសជាសមាជិក
នានា បណ្ដាបញ្ហាដែលប្រទេសក្នុងតំបន់ ត្រូវដោះស្រាយក្នុងរយៈពេលឆ្នាំបន្តទៀត។ ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាម Dao Quang Thu បានសង្កត់ធ្ងន់ថា៖ សម័យប្រជុំ APCAS – 24 គឺជាការចាំបាច់នឹងមានអត្ថន័យសំខាន់។
“ការពិភាក្សារអំពីរាល់ខ្លឹមសារនៅសម័យប្រជុំលើកនេះនឹងជួយប្រទេសនិមួយៗ ក្នុងតំបន់ស្រុក្រិដ្ឋនិងបង្កើនការងារស្ថិតិកសិកម្មថែមទៀត ឆ្លើយតបនឹងតម្រូវការ របស់អ្នកប្រើប្រាសព័ត៍មានល្អជាងទៀត។ សម័យប្រជុំលើកនេះនៅជាឱកាសផ្លាស់ប្តូរ
បទពិសោធន៍ ចែករំលែកការលំបាក ជោគជ័យ វិធានការថ្មី ។ល។ លទ្ធផលនៃសម័យ
ប្រជុំគឺជាបុព្វបទមូលដ្ឋានសំរាប់ការកសាងរាល់ផែនការក៏ដូចជាវិធានការដើម្បីអនុវត្ត
យុទ្ធសាស្ត្រសកលស្តីពីការបង្កើនស្ថិតិ កសិកម្មក្នុងប្រទេសនិមួយៗ ក៏ដូចជាតំបន់
អាស៊ី-អាគ្នេយ៍។”
អនុរដ្ឋមន្ត្រី Dao Quang Thu បានអះអាងថា៖ ការអភិវឌ្ឍន៍កសិកម្មគឺវិធានការ មានប្រសិទ្ធភាពខ្ពស់របស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តបណ្ដា គោលដៅសហសតវត្សនៃអ.ស.ប.៕
|
សម័យប្រជុំ APCAS – 24 គឺជាការចាំបាច់នឹងមានអត្ថន័យសំខាន់។ (Image: Internet) |