សម្របសម្រួលប្រកបដោយភាពបត់បែននូវគោលនយោបាយគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច ដោយច្បាមជាប់ស្ថានការណ៍ជាក់ស្ដែង

(VOVWORLD) - សរុបបំណុលឥណទានចំពោះកម្មវិធីឥណទានគោលនយោបាយទាំង ២៣របស់ធនាគារគោលនយោបាយសង្គមកិតដល់ចុងខែវិច្ឆិកា សម្រេចបានជាង ២៤៥ លានលានដុង កើនឡើង ៨,៤% បើធៀបនឹងឆ្នាំ ២០២០ ជាមួយនឹង គ្រួសារក្រីក្រជាង ៦,៤ លានគ្រួ គ្រួសារនៅលើខ្សែបន្ទាត់ក្រីក្រ និងមុខសញ្ញាគោលនយោបាយដទៃទៀត ដែលនៅជំពាក់បំណុល។
សម្របសម្រួលប្រកបដោយភាពបត់បែននូវគោលនយោបាយគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច ដោយច្បាមជាប់ស្ថានការណ៍ជាក់ស្ដែង - ảnh 1សន្និសីទអនុវត្តន៍ភារកិច្ចផ្នែកធនាគារឆ្នាំ ២០២២ (រូបថត៖ VOV)

ដោយមានប្រព័ន្ធដឹកនាំ  និងរាល់ដំណោះស្រាយដោយព្រមៗគ្នានោះ បើទោះបីរងផលប៉ះពាល់ជាអវិជ្ជមានដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែឥណទាននៃខឿនសេដ្ឋកិច្ចទាំងមូលបានកើនឡើងតាំងពីដើមឆ្នាំ ហើយសម្រេចបានកម្រិតខ្ពស់ជាង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ គិតត្រឹមថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២១ ឥណទានចំពោះខឿនសេដ្ឋកិច្ចបានកើនឡើង១២,៩៧% បើប្រៀបធៀបនឹងចុងឆ្នាំ ២០២០។ សរុបបំណុលឥណទានចំពោះកម្មវិធីឥណទានគោលនយោបាយទាំង ២៣របស់ធនាគារគោលនយោបាយសង្គមកិតដល់ចុងខែវិច្ឆិកា សម្រេចបានជាង ២៤៥ លានលានដុង កើនឡើង ៨,៤% បើធៀបនឹងឆ្នាំ ២០២០ ជាមួយនឹង គ្រួសារក្រីក្រជាង ៦,៤ លានគ្រួ គ្រួសារនៅលើខ្សែបន្ទាត់ក្រីក្រ និងមុខសញ្ញាគោលនយោបាយដទៃទៀត ដែលនៅជំពាក់បំណុល។ អញ្ជើញថ្លែងនៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចផ្នែកធនាគារឆ្នាំ ២០២២ កាលពីល្ងាចថ្ងៃទី ២៩ ធ្នូ កន្លងទៅនៅទីក្រុងហាណូយនោះ ទេសាភិបាលរងធនាគាររដ្ឋ Dao Minh Tu បានឲ្យដឹងថា៖ “ដោយផ្អែកលើលទ្ធផលនៅឆ្នាំ ២០២១ នោះ នាឆ្នាំ ២០២២ ខាងមុខ យើងខ្ញុំនឹងបន្តសម្របសម្រួលគោលនយោបាយប្រកបដោយភាពបត់បែន បង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាសនិងជួយទូទាត់សម្រាប់ខឿនសេដ្ឋកិច្ច។ ក្នុងការសម្របសម្រួលគោលនយោបាយរូបិយប័ណ្ណនោះ យើងខ្ញុំក៏នឹងច្បាមជាប់កម្មវិធីស្ដារសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាលដោយធានាគោលដៅគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាស្ថិរភាពនៃតម្លៃប្រាក់ ធានាស្ថិរភាពអត្រាប្តូរប្រាក់ ក៏ដូចជាគ្រប់គ្រងទីផ្សាររូបិយប័ណ្ណបរទេស និងទីផ្សារមាសឲ្យបានល្អផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ