សមូហភាពនិងបុគ្គលចំនួន២១ទទួលរង្វាន់ស្ម័គ្រចិត្តជាតិ២០១៥

សមូហភាពនិងបុគ្គលចំនួន២១ទទួលរង្វាន់ស្ម័គ្រចិត្តជាតិ២០១៥ - ảnh 1
សមូហភាពនិងបុគ្គលចំនួន២១ទទួលរង្វាន់ស្ម័គ្រចិត្តជាតិ២០១៥

          (VOV)_ជួយជ្រោមជ្រែងទិវាអន្តរជាតិជនស្ម័គ្រចិត្ត នាយប់ថ្ងៃទី៥ ធ្នូ នៅ​ទីក្រុង
ហាណូយ បានប្រព្រឹត្តទៅ ពិធីប្រគល់រង្វាន់ស្ម័គ្រចិត្តជាតិ ២០១៥។ នេះ​គឺជាសកម្ម
ភាពប្រចាំឆ្នាំ ដើម្បីលើកដម្កើងបុគ្គល អង្គការស្ម័គ្រចិត្ត ដែលបាន​បរិច្ចាគ និងមាន
ស្នាដៃខ្ពស់ ក្នុងការងាស្ម័គ្រចិត្តដើម្បីសហគមន៍ រួមវិភាគទានក្នុងបុព្វហេតុកសាង
និងការពារមាតុប្រទេស។ រង្វាន់ស្ម័គ្រចិត្តជាតិ២០១៥ ត្រូវបាន​ប្រគល់ជូនសមូហ
ភាពចំនួន១២ និងបុគ្គលចំនួន៩នាក់។ លោក Nguyen Phi Long ប្រធានសម្ព័ន្ធ
សមាគមយុវជនវៀតណាមបានអោយដឹងថា៖

          “ ក្នុងសភាពការណ៍អភិវឌ្ឍន៍ ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងស៊ី​ជំ
រៅ​នេះ ការបង្កលក្ខណះដើម្បីអភិវឌ្ឍន៍ និងកសាងជំនាន់យុវជនវៀតណាម​ស្នេហារ
ជាតិ ​ជាកក្តាសំខាន់ ដើម្បីជំរុញប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅ
មួយថ្ងៃ។ ស្ថាប័ន អង្គការយុវជននានាគ្រប់ជាន់ថ្នាក់ត្រូវជំរុញខ្លាំង​ចលនា សកម្ម
ភាពបដិវត្តិន៍ ពង្រីកតួនាទីឈានទៅមុខរបស់យុវជនដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ