|
សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរួមដៃដើម្បីសិក្សានុស្សិស Truong Sa ជាទីស្រឡាញ់។ |
VOV-សកម្មជួយជ្រោមជ្រែងផែនការកសាងសាលារៀនមួយលើកោះ Truong
Sa ធំ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីបានរៃអង្គាសប្រាក់បានជាង១២ពាន់ ដុល្លារអូស្ត្រាលីក្នុងការចលនាចំនួន៣នៅទីក្រុង Brisbane Melbourne និង Sydney។ បណ្ដាការចលនារៃអង្គាសប្រាក់ជួយឧបត្ថម្ភកម្មវិធី “ដើម្បីសិក្សានុស្សិស Truong Sa
ជាទីស្រឡាញ់” ទទួលបានការយកចិត្តទុកដាក់គាំទ្ររបស់ប្រជាអាណិកជន វៀតណាមនិស្សិតវៀតណាមជាច្រើនកុកកររួមជាមួយស្ថាប័នដំណាងវៀតណាម
ប្រចាំនៅអូស្ត្រាលី។ លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋនិងជាប្រធាន
មូលនិធិអាហារូបករណ៍ Vu A Dinh បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅ អូស្ត្រាលីបានមានការរួមចំណែកដ៏ថ្លៃថ្លាសំរាប់កម្មវិធី “ដើម្បីសិក្សានុស្សិស Truong
Sa ជាទីស្រឡាញ់”។ រីឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី Hoang Vinh
Thanh បានអះអាងថាការរួមចំណែករបស់សហគមន៍ក៏ជាការរួមដៃក្នុងបុព្វហេតុ ការពារនិងអះអាងអធិបតេយ្យភាពកោះសមុទ្រនៃប្រជាជាតិ៕