សហគមន៍អន្តរជាតិ នឹងជួយឧបត្ថម្ភវៀតណាមក្នុងការងារជំនះពុះពារលើផលវិបាក់ដោយគ្រាប់បែកមីន
(VOVworld) – ក្រោយពីរំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ
នាថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ ប្រមាណ ៨ សែន តោន គ្រាប់បែកមីន (ស្រូបយក
២០% ផ្ទៃដីវៀតណាម) នៅសេសសល។ តាមអនុប្រធាន គណៈប្រតិភូវៀតណាម
ប្រចាំនៅ អ.ស.ប. និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Pham Quoc
Tru បានឲ្យដឹងថា៖ ក្រៅពីការខំប្រឹងប្រែងរបស់ខ្លួន វៀតណាមក៏បានបំផុសយ៉ាង
សកម្មសហគមន៍អន្តរជាតិជួយឧបត្ថម្ភក្នុងការងារ រៀវរកនិងបំផ្លាញគ្រាប់បែកមីន
ផងដែរ។ ផ្ទៃដីចំនួន ៤% នៅវៀតណាមត្រូវបាន បោះសម្អាត។ បណ្ដាប្រទេស
ដូចជា ជប៉ុន អាមេរិក ន័រវេ និងបណ្ដាអង្គការអន្តរជាត ក្នុងនោះ មាន មជ្ឈមណ្ឌល
រៀវរកនិងបំផ្លាញគ្រាប់បែកមីនមេតាធម៌អន្តរជាតិ ទីក្រុង Geneva អង្គការ Golden
West ជាដើម ក៏បានជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយ
គ្រាប់បែកមីន។ ស្តីពីតួនាទីរបស់វៀតណាមនៅសន្និសីទរំសាយសព្វាវុធ (CD)
លោក Pham Quoc Tru បានឲ្យដឹងទៀតថា៖ ក្នុងឋានៈជាសមាជិកពេញសិទ្ធិរបស់
CD កាលពីឆ្នាំ ១៩៩៦ វៀតណាមបានចូលរួមយ៉ាងសកម្មរាល់សកម្មភាពនិង
ការពិភាក្សានៅបណ្ដាវេទិការ CD។
វៀតណាមបានសម្តែងនូវគោលជំហររបស់ខ្លួនដ៏ច្បាស់លាស់អំពីបញ្ហាការរំសាយ
សព្វាវុធ រក្សាសន្តិភាពនិងសន្តិសុខ ក៏ដូចជា រាល់បញ្ហាជាក់ស្តែងផ្សេងៗទៀត
នៅបណ្ដាវេទិការរបស់ CD។ សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅ CD បានលើកកំពស់តួនាទីនៃប្រទេសជាតិ ទន្ទឹមនឹងនោះ រួមចំណែកបង្កើន ទំនាក់
ទំនងរបស់វៀតណាមជាមួយប្រទេសជាច្រើនលើសកលលោកឲ្យខ្លាំងក្លា ថែមទៀត៕
|
អនុប្រធាន គណៈប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប. និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Pham Quoc Tru (Image: Vietnamplus+) |