អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong៖ សហជីពវៀតណាមរីកចម្រើនដោយឥតឈប់ឈរ ស្មោះត្រង់ចំពោះបក្ស និងវណ្ណៈ

(VOVWORLD) - ភាគីទាំងពីរបន្តអនុវត្តន៍ឲ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ អនុវត្តន៍ឲ្យបានល្អនូរាល់វិធានការណ៍សហប្រតិបត្តិការជាក់ស្ដែង ដែលត្រូវបានកំណត់ក្នុងសម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong៖ សហជីពវៀតណាមរីកចម្រើនដោយឥតឈប់ឈរ ស្មោះត្រង់ចំពោះបក្ស និងវណ្ណៈ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតសហជីពវៀតណាមលើកទី ១៣ អាណត្តិ ២០២៣-២០២៨ បានបើកសម័យប្រជុំយ៉ាងឱឡារិកដោយមានការចូលរួមរបស់ប្រតិភូចំនួន ១ ១០០ នាក់ តំណាងឲ្យឆន្ទៈ សេចក្តីប្រាថ្នា និងបញ្ញារបស់សមាជិកសហជីពជាង ១១ លាននាក់នៅទូទាំងប្រទេស។

អញ្ជើញថ្លែងមតិដឹកនាំមហាសន្និបាត អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ឆ្លងកាត់រយៈពេលជាង ៩៤ ឆ្នាំ នៃការកសាង ប្រតិបត្តិ រីកធំធាត់ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់បក្ស សហជីពវៀតណាមបានរីកចម្រើនឥតឈប់ឈរ ស្មោះត្រង់ចំពោះបក្ស និងវណ្ណៈ ហើយបានរួមវិភាគទានដ៏សក្តិសមទៅក្នុងជ័យជំនះនៃបដិវត្តន៍ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងវណ្ណៈកម្មករវៀតណាមកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។  ក្នុងដំណាក់កាលប្រទេសជាតិជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅនាបច្ចុប្បន្ន តួនាទី និងឋានៈរបស់អង្គការសហជីពកាន់តែត្រូវបានអះអាង និងពង្រីកយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់៖

“សហជីពត្រូវជួយសមាជិកសហជីព និងពលករយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតអំពីបក្ស អំពីរបប អំពីវណ្ណៈ អំពីអង្គការសហជីព ទំនួលខុសត្រូវរបស់ពលរដ្ឋ និងខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសិក្សារៀនសូត្រ ធ្វើពលកម្ម ធ្វើការ និងសកម្មចូលរួម ចលនាប្រឡង់ប្រណាង ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍរបស់ស្ថាប័ន អង្គការ សហគ្រាសនីមួយៗ និងប្រទេសជាតិ។ តាមនោះ លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ខ្លួន និងគ្រួសារ។ ផ្លាស់ប្ដូរថ្មីទម្រង់ឃោសនា នាំលទ្ធិម៉ាក្ស-លេនីន សតិអារម្មន៍ហូជីមិញ និងគោលការណ៍ គោលមាគ៌ានានារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៅកាន់កម្មករ កម្មាភិបាល ពលករ ជាពិសេសគឺការច្នៃប្រឌិតក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ”។

អង្គសន្និបាតបានស្ដាប់របាយការណ៍របស់គណៈកម្មាធិការអគ្គសហព័ន្ធពលករវៀតណាមអាណិត្តទី ១២ ដាក់ជូនសន្និបាត របាយការណ៍បូកសរុបសំណើរបស់សកម្មភិបាល កម្មករ ពលករ និងអង្គការសហជីពជាមួយបក្ស រដ្ឋសភា រដ្ឋាភិបាល និងបទអន្តរាគមន៍របស់សហភាពពលករទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ