អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់​ចំពោះ​ការសន្យា​ប្រយុទ្ធ​ប្រឆាំង​នឹងបម្រែបម្រួលអាកាសធាតុរបស់វៀតណាម

(VOVWORLD) - អគ្គលេខាធិការលោក Guterres បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្ម និងប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលោកបានសន្យាថានឹងបន្តជួយឧតត្ថម្ភវៀតណាមលើវិស័យនេះ។
អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់​ចំពោះ​ការសន្យា​ប្រយុទ្ធ​ប្រឆាំង​នឹងបម្រែបម្រួលអាកាសធាតុរបស់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc (រូបថត៖ VNA)

នាថ្ងៃទី ៣ សីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលើកទី ១០ នៃ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីក្រុងញូវយ៉ក។

នៅក្នុងជំនួបនោះ អគ្គលេខាធិការលោក Guterres បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្ម និងប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលោកបានសន្យាថានឹងបន្តជួយឧតត្ថម្ភវៀតណាមលើវិស័យនេះ។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងពហុភាគីនិយម លើកត្រដែតការគោរពច្បាប់អន្តរជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយអង្គការសហប្រជាជាតិ និងពង្រីកតួនាទីរបស់អាស៊ានក្នុងនឹម្នាបនកម្មសន្តិសុតំបន់ ក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ