(VOVworld) - នាថ្ងៃទី១១ កុម្ភៈ នាវាដឹកជញ្ជូនអន្តរជាតិចំនួន៣គ្រឿងបានចូលចត
នៅកំពង់ផែអន្តរជាតិ Cai Lan ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ក្នុងពេល
នោះ កំពង់ផែរបស់ក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Quang Ninh ក៏ទទួល នាវា Pelicana
របស់សឹង្ហបុរីដែលដឹកជញ្ជូនរ៉ែជាង៥ពាន់តោនមកចូលចត។
ក៏នាព្រឹកថ្ងៃដដែល គ្រួសារធ្វើកសិកម្មនិងក្រុមហ៊ុនផលិតកម្មកាហ្វេនៅខេត្ត Dak
Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមបានចាប់ផ្ដើមស្រោចទឹកវគ្គទី២
សំរាប់កាហ្វេនៅពេលវេលាសមស្របបំផុតសំដៅបង្កលក្ខណៈសំរាប់ដើមកាហ្វេ
លូតលាស់ ផ្ដល់ទិន្នផលខ្ពស់ក្នុងរដូវប្រមូលផលឆ្នាំ២០១៦-២០១៧។
មុននោះ នាថ្ងៃទី១០ កុម្ភៈ នៅភូមិភាគខេត្ត Ca Mau ភាគខាងត្បូងវៀតណាម
កម្មករជិត១ម៉ឺននាក់នៃរោងចក្រកែឆ្នៃជលផលនាំចេញចំនួន១៦បានវិលត្រឡប់
មកធ្វើផលិតកម្មវិញក្រោយពីរយៈពេលសម្រាកទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី៕