អង្គភាពអាជីវកម្មនិងឱកាសសម្រាប់ទីផ្សារអាស៊ាន

អង្គភាពអាជីវកម្មនិងឱកាសសម្រាប់ទីផ្សារអាស៊ាន - ảnh 1
ទិដ្ឋភាពនៃសិក្ឋាសាលា (រូបថតៈbaomoi.vn )


(VOVworld)-នាព្រឹកថ្ងៃទី៤ធ្នូ នៅទីក្រុងហាណូយវៀតណាមសភាពាណិជ្ជកម្មនិង
ឧស្សាហកម្មវៀតណាម​បានរួមផ្សំជាមួយវិទ្យាស្ថានអន្តរជាតិអំពីការអភិវឌ្ឍន៌ចីរភាព និងក្រុមប្រឹក្សាពិះគ្រោះយោបល់ធ្វើអាជីវកម្មអាស៊ានបានរៀបចំសិក្ខាសាលា ក្រោម
ប្រធានបទ “អង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចវៀតណាម-ឱកាសសម្រាប់
ទីផ្សារអាស៊ាន”។ ថ្លែងមតិនៅទីនេះ លោក Doan Duy Khuong អនុប្រធានសភា
ពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាម​ ឲ្យដឹងថា៖

        “សិក្ខាសាលាលើកនេះនឹងជួយឲ្យបណ្តាអង្គភាពអាជីវកម្ម​ ពិសេសគឺ អង្គ
ភាពអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចមានលក្ខណៈទាក់ទងជាមួយរាល់ព័ត៌មាន
ទាក់ទិនដល់ឱកាសនិងការសាកល្បងខណៈដែលវៀតណាមចូលរួមសហគមន៌ អន្តរជាតិអាស៊ាននាឆ្នាំ២០១៥ និងអាស៊ានបើកទូលាយ ដោយមានការចូលរួម​
របស់ដៃគូ ដូចជាជប៉ុន ចិន ជាដើមសំដៅជ្លៀតយករាល់ឱកាសដែលបណ្តាកិច្ច
ព្រមព្រៀងពាណិជ្ជកម្ម​សេរីនាំមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ