អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិជ្ជា២០១១-២០២០

VOV-នាព្រឹកថ្ងៃទី៨មិនានៅក្រុងហាណូយក្រសួងវិទ្យាសាស្ត្រនិង​បច្ចេកវិជ្ជា​វៀត​ណាម​បានរៀបចំសន្និសីទទូទាំងប្រទេសអនុវត្តយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​
ដំណាក់​កាល​២០១១-២០២០។ សន្និសីទមានការចូលរួម​របស់​ឧបនាយក​​រដ្ឋមន្ត្រី​វៀត
ណាមលោក Nguyen Thien Nhan រួមជាមួយដំណាង​ជាង​៤រយនាក់ជា​អ្នក​វិទ្យា​​សាស្ត្រ
អាជីវករនិង​អង្គការ​វិទ្យាសាស្ត្របច្ចេកវិជ្ជា។ ​ថ្លែង​មតិនៅសន្និសីទ ឧបនាយក​​រដ្ឋមន្ត្រី
Nguyen Thien Nhan បានអះអាងការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការផ្លាស់ប្តូរការយល់
ដឹងនិងសកម្មភាព​អំពី​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា។ តាមនោះដំណាក់កាល២០១១-២០២០
នឹងជាឱកាសសំរាប់​វិទ្យាសាស្ត្រ​​បច្ចេកវិជ្ជាដោះស្រាយការ​លំបាកដើម្បីឈានទៅមុខ
ក្នុងដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិ។

 “ក្នុងពេលវាយតំលៃអំពីតួនាទីជាក់ស្ដែងនោះសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៦ក៏​រំលឹក​ឡើងវិញស្ថានភាពមួយគឺវិទ្យាសាស្ត្របច្ចេកវិជ្ជាមិនទាន់ត្រូវបានចាត់ទុកជាគោល
នយោបាយជាតិជាពិតប្រាកដ។​ នេះក៏ជាប្រការមួយដែលសេចក្តីសំរេច​ចិត្ត​មជ្ឈឹម
លើក​ទី៦បានលើក​ឡើង​និងយុទ្ធសាស្ត្រដាក់ចេញគឺត្រូវដោះស្រាយ​បញ្ហានោះ។
យើងត្រូវ​ខំប្រឹងប្រែងដល់ចុងឆ្នាំ​២០១៣​ជា​សារវន្តដោះស្រាយរួចរាល់​សំណុំឯកសារ
ទាក់ទិន​ដល់​យន្តការផ្លាស់ប្តូរថ្មី​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា៕”

អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិជ្ជា២០១១-២០២០ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ