អភិវឌ្ឍន៍សេដ្ឋកិច្ចតាមសមុទ្រត្រូវធានាឱ្យបាននូវភាពសុខដុមរមនាអំពីសេដ្ឋកិច្ចនិងការពារជាតិ សន្តិសុខ
(VOVWORLD) - “ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រត្រូវតែធានាបាននូវសុខដុមរមនាអំពីសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវតែសម្រេចបាននូវគោលដៅធានាអំពីការពារជាតិ និងសន្តិសុខផងដែរ”។
នេះជាមតិរបស់គណៈប្រតិភូក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍប្រកបដោយ ចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាម” ដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម សហការជាមួយសាកលវិទ្យាល័យជាតិហាណូយរៀបចំឡើង នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅទីក្រុងហាណូយ។
សាស្ត្រាចារ្យរងបណ្ឌិត Le Hai Binh - សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ (រូបថត៖ baotainguyenmoitruong.vn) |
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Le Hai Binh បានសង្កត់ធ្ងន់ថា ការពារកោះសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពគឺតែងតែត្រូវបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់ពិសេស។
“ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅដែលមហាសន្និបាតបក្សលើកទី១៣ ដាក់ចេញ។ សេចក្តីសម្រេចចិត្តលេខ ៣៦ ឆ្នាំ ២០១៨ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានកំណត់គោលដៅទូទៅក៏ដូចជាគោលដៅជាក់ស្តែង សំដៅប្រែក្លាយ វៀតណាមទៅប្រទេសខ្លាំងមាំមួនពីសមុទ្រ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុវត្ថិភាពនៃសេដ្ឋកិច្ចសមុទ្រ។ ហើយថ្មីៗនេះ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ និងការពារជាតិសម្រាប់តំបន់ដែលទាក់ទងនឹងសមុទ្រ។ សេចក្តីសម្រេចចិត្តទាំងអស់នេះមានគោលដៅជាក់ស្តែងខ្លាំងណាស់”។ នេះបើយោងតាមប្រសាសន៍របស់លោក Le Hai Binh។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ baotainguyenmoitruong.vn) |
យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Pham Bao Son នាយករងនៃសកល វិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ វៀតណាមគឺជាប្រទេសដែនសមុទ្រ ហើយកោះរបស់ខ្លួនមានទីតាំងយុទ្ធសាស្ត្រសំខាន់លើវិស័យការពារជាតិ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រត្រូវតែមានភាពចុះសម្រុងគ្នា និងស្របតាមគោលដៅធានាសន្តិសុខ និងការពារជាតិ៕