អាមេរិកសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ប្រឆាំងភេរវកម្ម
|
ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់បែកនៅតំបន់ Amil
(រូបថតៈrferl.org) |
(VOVworld)-អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆំាងរាល់
ការគំរាមកំហែងពីបណ្តាក្រុមភេរវកម្មដែលមានការពាក់ព័ន្ធជាមួយបណ្តាញភេរវ
កម្មអន្តរជាតិ al-Qaeda ក្នុងសភាពការណ៌ដែលមានការវាយប្រហាបង្ហូរឈាមកើត
មានឡើងជាបន្តបន្ទាប់នៅប្រទេសមជ្ឈឹមបូរព៌ានេះ។ នេះជាសេចក្តីប្រកាសរបស់
វិមានសរ ដែលបាននាំចេញនាថ្ងៃទី៣០តុលា បន្ទាប់ពីការសន្ទនារវាងអនុប្រធា
នាធិបតីអាមេរិក លោក Joe Biden និងនាយក រដ្ឋមន្រ្តីអ៊ីរ៉ាក់ Nura al-Maliki ដែល
កំពុងមានដំណើរទស្សនកិច្ចវ៉ាស៊ីនតោន។
សេចក្តីប្រកាសពោលខាងលើបានឲ្យដឹងថែមទៀតថា ក្នុងជំនួបសន្ទនា អនុ
ប្រធានាធិបតីលោក Bidenបានអះអាងជាថ្មីម្តងទៀត នូវការសន្យារបស់ អាមេរិក
ក្នុងការផ្គត់ផ្គង់បរិក្ខា សឹក និងបង្កើនសមត្ថភាពសម្រាប់កងកម្លាំង កងទ័ពអ៊ីរ៉ាក់ សំដៅប្រឆំាងនឹងបណ្តាក្រុមភេរវកម្មដ៏គ្រោះថ្នាក់ ប្រកបដោយប្រសិទ្ធភាព៕