ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក  - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (dantri.com)

(VOV)-នាព្រឹកថ្ងៃទី២១ ឧសភា ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស វៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាតាមទូរស័ព្ទជា មួយរដ្ឋមន្ត្រី ការបរទេសអាមេរិក ​លោក Jonh Kerry អំពីសភាពការណ៍ទំនាក់ទំនងទ្វេភាគី និង
បណ្ដា​បំរ៉ែបំរួល នៅលើសមុទ្រខាងកើតនាពេលថ្មីៗនេះ។ ​លោក Pham Binh Minh 
បាន កត់សម្គាល់នូវរាល់​ការរីកចំរើនសកម្មនាពេលថ្មីៗនេះ ក្នុងទំនាក់ទំនងទ្វេភាគី
 ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងជូនដំណឹងថា៖វៀតណាម​ត្រៀមខ្លួនជាស្រេចចូលរួមការផ្តើមគំនិតថ្មីស្ដីពីសន្តិសុខមិនរីកសាយអាវុធ​ប្រល័យ
លោក  (PSI)។ ទន្ទឹមនឹងនោះ លោក Pham Binh Minh ក៏បាន​លើ​ក​ច្បាស់ដែរថា៖  វៀតណាមត្រៀមខ្លួនជាស្រេចរួមសហការជាមួយអាមេរិក ដើម្បី​ជំរុញទំនាក់ទំនង
ទ្វេភាគី​ តាមស្មារតីទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក៏ក្នុងជំនួបនេះ
ដែរ ​ឧបនាយករដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Pham Binh Minh បានជូនដំណឹងអំពីបណ្ដា​បំរ៉េបំរួល​ ដែលទាក់ទិនដល់ការដែល ចិនបានដាក់ ស្ថានីយខួង Haiyan Shinyou ៩៨១​ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  និងតំបន់ខ្ពង់រាបបាត​សមុទ្ររបស់វៀតណាម និងភាគីចិនបានបង្កើនបរិមាណនា
វាការពារគ្រប់​ប្រភេទជាបន្តបន្ទាប់ ធ្វើអោយសភាពការណ៍តានតឹងឡើងៗ។ ឧបនា
យក​រដ្ឋមន្ត្រីក៏បានអះអាងថា៖​វៀតណាម​បានរក្សារការអត់ធ្មត់ រក្សារដំណោះស្រាយ
តាម​រយៈ​ការ​ចរចារ  ​ចៀសវាងការវិវាទ និងប្តេជ្ញាស្នើចិនត្រូវដកស្ថានីយខួងនិង​នាវា​ការពារនានាចេញពីតំបន់នេះ ពីព្រោះនេះគឺជាសកម្មភាពរំលោភ​ទៅ​លើអធិបតេយ្យ
ភាព  សិទ្ធិយុត្តាធិការរបស់វៀតណាម គំរាមគំហែងដល់ស្ថិរភាព សុវត្ថិភាពនៅលើ សមុទ្រ រំលោភទៅលើអនុសញ្ញាអង្គកាសហប្រជាជាតិស្ដីពីឆ្នាប់សមុទ្រ ១៩៨២។

          រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Kerry បានស្វាគមការដែល​វៀត​ណាមបានចូលរួម PSI។ ​ស្ដីពីបញ្ហានៅខមុទ្រខាងកើត លោក ​ Jonh Kerry បានវាយ
តំលៃ ខ្ពស់ចំពោះការរក្សាអត់ធ្មត់និងសុឆ័ន្ទះរបស់វៀត​ណាម ក្នុងការរក្សារសន្តិវិធី  និងការចរចារ មិនទុកអោយភាពតានតឹនកើនមានឡើងតទៅទៀត ជះឥទ្ទិពល​ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និង​ចាត់ទុកការដែលចិនបានដាក់ស្ថានីយ
ខួប នៅតំបន់សមុទ្រខាងកើតដោយ​ឯកតោភាគីនេះ ជាសកម្មភាពបង្ករឿងហេតុ  បង្កើនភាពតានតឹងនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស​ Jonh Kerry ក៏បានអះអាង
ជាថ្មី ម្ដងទៀតនូវគោលជំហរ​របស់​អាមេរិកគឺ ជំលោះនៅលើសមុទ្រខាងកើតត្រូវ ដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន​ច្បាប់អន្តរជាតិ ដែលក្នុងនោះ
មានអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ