ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចូលរួមពិព័ណ៌ប្រទេសជាតិ-៧០ឆ្នាំកំណាត់ផ្លូវមួយ
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចូលរួមពិព័ណ៌ប្រទេសជាតិ-៧០ឆ្នាំកំណាត់ផ្លូវមួយ |
Vovworld-ប្រទេសជាតិ-៧០ឆ្នាំកំណាត់ផ្លូវមួយជាប្រធានបពិព័ណ៌ឯកសារ
ដោយប័ណ្ណល័យជាតិវៀតណាមបើកនាព្រឹកថ្ងៃទី២៥សីហានៅក្រុងហាណូយ។
ពិព័ណ៌បានតាំងបង្ហាញឯកសារដ៏ថ្លៃថ្លាប្រមាណ១៥០០រួមមានសៀវភៅកាសែត
រូបថតឯកសារវីដេអូជាដើម ស្ដីពីបដិវត្តន៍ខែសីហា បុណ្យជាតិទី២កញ្ញាលោក
ប្រធានហូជីមិញជាមួយបុព្វហេតុរំដោះប្រជាជាតិនិងសមិទ្ធិនៃបុព្វហេតុកសាង
ប្រទេសជាតិក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។ អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc
ទីប្រឹក្សាខ្លឹមសារនៃពិព័ណ៌បានឲ្យដឹងថា៖
“យើងខ្ញុំជ្រើសរើសរូបថតឯកសារប្រវត្តិសាស្ត្រមួយចំនួនក្នុងប៉ុន្មានខែឆ្នាំដំបូង
ខណៈដែលបដិវត្តន៍ទើបនឹងទទួលបានជោគជ័យនិងរដ្ឋវៀតណាមឯករាជ្យទើប
បានបង្កើត។ នៅទីនេះយើងខ្ញុំបានជ្រើសរើសរូបភាពស្ដីពីរដ្ឋថ្មីមួយ ទន្ទឹមនឹង
សេដ្ឋកិច្ចគឺសំខាន់បំផុតជាវប្បធម៍។វប្បធម៍បានបង្កើតឡើងសង្គមថ្មីមនុស្សថ្មី។”
ពិព័ណ៌បានប្រព្រឹត្តទៅដល់ថ្ងៃទី៦កញ្ញា៕