២០ឆ្នាំវៀតណាមចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពទុន ODA
|
២០ឆ្នាំវៀតណាមចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពទុន ODA (VOV) |
Vovworld-សិក្ខាសាលាស្ដិពី២០ឆ្នាំវៀតណាមចលនានិងប្រើប្រាស់ប្រកប
ដោយប្រសិទ្ធិភាពទុន ODA សំដៅប្រមូលផ្ដុំវិភាគឥទ្ធិពលនៃប្រភពទុនអភិវឌ្ឍន៍
ជាផ្លូវការ (ODA) ចំពោះការអភិវឌ្ឍន៍នៃប្រទេសជាតិក៏ដូចជាការលំបាកសាកល្បង
នានា។ អញ្ចើញចូលរួមមានស្ថានទូតអង្គការអន្តរជាតិធនាគាររួមជាមួយអ្នក
ជំនាញការស្រាវជ្រាវក្នុងប្រទេសនិងអន្តរជាតិ។ ថ្លែងមតិនៅសិក្ខាសាលានេះ
ឧបនាយករដ្ឋមន្ត្រីលោក Vu Van Ninh បានអះអាងថា៖
“យើងខ្ញុំនឹងបញ្ជាណែនាំអង្គភាពមានសមត្ថកិច្ចវាយតំលៃដើម្បីជំនះពុះពារលើ
រាល់គំហិតអំពីយន្តការគោលនយោបាយដំណោះស្រាយក្នុងការគ្រប់គ្រង ODA
បង្កើនការត្រួតពិនិត្យធានាប្រភពទុន ODA បានប្រើប្រាស់ចំគោលដៅទទួលបាន
ប្រសិទ្ធិភាពប្រឆាំងនឹងការខ្ជះខ្ជាយ។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពនិង
សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីប្រើប្រាស់ប្រភពទុន ODA ប្រកប
ដោយប្រសិទ្ធិភាពបំផុត៕”