ABAC លើកទី ៣៖ កសាងសន្និសីទកំពូល APEC បើកទូលាយផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ

(VOVWORLD) - នាថ្ងៃទី ២៨ កក្កដា សន្និសីទក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC លើកទី ៣ (ABAC លើកទី ៣)  បានបិទបញ្ចប់ក្រោយរយៈ ពេល ៥ ថ្ងៃធ្វើការនៅទីក្រុង Toronto កាណាដា ដោយការទទួលបានឯកភាព អំពីខ្លឹមសារសំខាន់ៗសំដៅកសាងឡើងតំបន់ APEC បើកទូលាយ ផ្លាស់ប្តូរថ្មី និងលើគ្រប់ជ្រុងជ្រោយ។
 
ABAC លើកទី ៣៖ កសាងសន្និសីទកំពូល APEC បើកទូលាយផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ  - ảnh 1 ABAC លើកទី ៣៖ កសាងសន្និសីទកំពូល APEC បើកទូលាយផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ 

(VOVworld) – នាថ្ងៃទី ២៨ កក្កដា សន្និសីទក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC លើកទី ៣ (ABAC លើកទី ៣)  បានបិទបញ្ចប់ក្រោយរយៈ ពេល ៥ ថ្ងៃធ្វើការនៅទីក្រុង Toronto កាណាដា ដោយការទទួលបានឯកភាព អំពីខ្លឹមសារសំខាន់ៗសំដៅកសាងឡើងតំបន់ APEC បើកទូលាយ ផ្លាស់ប្តូរថ្មី និងលើគ្រប់ជ្រុងជ្រោយ។ ក្នុងសេចក្តីប្រកាសសារព័ត៌មានបន្ទាប់ពីសន្និសីទ បណ្ដាសមាជិក ABAC លើកទី ៣ បានសង្កត់ធ្ងន់ថា៖ APEC គប្បីក្លាយទៅជា តំបន់បើកទូលាយផ្លាស់ប្តូរថ្មីនិងលើគ្រប់វិស័យមួយដោយមានទស្សនៈវិស័យក្នុង រយៈពេលយូរអង្វែងដើម្បីអាចបង្កើតឡើងកំណើននិរន្តរភាពលើគ្រប់ជ្រុងជ្រោយ ក្នុងតំបន់។ ដើម្បីអភិវឌ្ឍន៍តាមទិសដៅដែលបានដាក់ចេញ ABAC ផ្តោតសំខាន់ ទៅលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ បង្កើនការធ្វើសមាហរណកម្មនិង សេរីភាវូបនីយកម្មពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម  (SMEs) អភិវឌ្ឍន៍ទិវ្យាសាស្ត្រនិងបច្ចេកវិទ្យានិងបណ្តុះបណ្ដាលប្រភពធនធាន មនុស្ស។ សេចក្តីប្រកាសសារព័ត៌មានក៏បានអំពានវាឲ្យ APEC អនុវត្តការបោះ ជំហានយ៉ាងខ្លាំងឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ដោយឈរលើលទ្ធផលដែលទទួលបានពីបណ្ដាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសំខាន់ៗដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់សម្ព័នភាពប៉ាស៊ីហ្វិក (RECP) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ