EUចាប់ផ្តើមកម្មវិធីឧបត្ថម្ភអភិវឌ្ឍន៍ថាមពលចីរភាពនៅវៀតណាម

(VOVworld)-ថាមពលចីរភាពជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ចំនួន២ ដែលស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប
(EU) នៅវៀតណាម ដំណាក់កាល២០១៤-២០២០។ ក្នុងចំណោមប្រាក់ជំនួយ
៤រយលានសម្រាប់វៀតណាម EU លៃទុកប្រាក់ចំនួន៣៤៦លានអឺរ៉ូឲ្យការ
អភិវឌ្ឍន៍ថាមពលចីរភាពនៅវៀតណាម។

EUចាប់ផ្តើមកម្មវិធីឧបត្ថម្ភអភិវឌ្ឍន៍ថាមពលចីរភាពនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈqdnd.vn )

        ដើម្បីលាតត្រដាងអនុវត្តកម្មវិធីនេះ នាថ្ងៃទី១៥មេសា នៅទីក្រុងហាណូយ
(វៀតណាម) ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម​ បានសហការជាមួយក្រុម
បេសកកម្ម EU ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាស្តីពី “EU ចាប់ផ្តើម​កម្មវិធីឧបត្ថម្ភការអភិវឌ្ឍន៍ថាមពលចីរភាពនៅវៀតណាម”។ថ្លែងមតិនៅសិក្ខសា
លា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong
បានឲ្យដឹងថា៖

        “កម្មវិធីនេះរបស់ EU ដំណាក់កាល២០១៤-២០២០ នឹងរួមចំណែកកែលំអរ ប្រសិទ្ធិភាពនៃផលិតកម្ម និងប្រើប្រាស់ថាមពលនៅវៀតណាម បង្កើន សមាមាត្រនៃថាមពលស្អាតនិងថាមពលកកើតឡើងវិញ។ពីនោះ មនុស្សគ្រប់
រូបនិងទទួល​បណ្តាសេវ៉ាកម្មថាមពលស្អាតនិងចីរភាព”។

EUចាប់ផ្តើមកម្មវិធីឧបត្ថម្ភអភិវឌ្ឍន៍ថាមពលចីរភាពនៅវៀតណាម - ảnh 2
ឯកអគ្គរដ្ឋទូតនិងជាប្រធាន EU ប្រចាំនៅវៀតណាម Franz
 Jessen ថ្លែងមតិក្នុងសិក្ខាសាលា (រូបថត៖ qdnd.vn)

        បទអន្តរាគមន៍របស់បណ្តាតំណាងដែលបានថ្លែងនៅសិក្ខាសាលា បាន
ស្តីអំពី បែបផែន ក៏ដូចជាការជួយឧបត្ថម្ភចំបាច់ពីភាគី EU ដើម្បីអនុវត្តកម្មវិធីនេះ
។ បណ្ឌិត Franz Jessen ឯក អគ្គរដ្ឋទូតនិងជាប្រធានក្រុម EU ប្រចាំនៅវៀតណាម
បានអះអាងថា៖

        “ EU ឆ្ពោះទៅការសន្ទនាផ្ទាល់ និងកំណត់ទិសដៅលទ្ធផលជាមួយរដ្ឋាភិ
បាលវៀតណាម។ យើងខ្ញុំមានបំណងក្លាយទៅជាដៃគូយុទ្ធសាស្រ្ត និងជម្រុញ​ ការអនុវត្តកម្មវិធីជួយឧបត្ថម្ភថាមពលនេះប្រកបដោយប្រសិទ្ធិភាព ងាយស្រួល ដោយផលប្រយោជន៍ចីរភាពសម្រាប់ប្រជាជនវៀតណាម”។

        នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Hoang
Quoc Vuongនិង ឯកអគ្គរដ្ឋទូតនិងជាប្រធាន EU ប្រចាំនៅវៀតណាម Franz Jessen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើនកិច្ចសហប្រ តិបត្តិការរវាង ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមជាមួយក្រុមបេសកកម្ម EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ