ICAO កែតម្រូវផែនទីអាកាសចរណ៍ស្តីពី FIR Sanya តាមសំណូមពររបស់ វៀតណាម


ICAO កែតម្រូវផែនទីអាកាសចរណ៍ស្តីពី FIR Sanya តាមសំណូមពររបស់ វៀតណាម - ảnh 1
ICAO កែតម្រូវផែនទីអាកាសចរណ៍ស្តីពី FIR Sanya តាមសំណូមពររបស់ វៀតណាម (Image: VNA)

(VOVworld) – តាមព័ត៌មានរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាម
 បានឲ្យដឹងថា៖ នៅគេហទំព័រណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ
 (ICAO) ផែនទីអាកាសចរណ៍ស្តីពីតំបន់ជើងហោះហើរ (FIR) Sanya និងបណ្ដា
ព័ត៌មានទាក់ទិននានាត្រូវបានកែតម្រូវតាមសំណូមពររបស់វៀតណាម។ នាថ្ងៃ
ទី​២៧ មករា ឆ្នាំ ២០១៦ ប្រធាន ICAO ក៏បានផ្ញើរសំបុត្រជូននាយកដ្ឋានអាកាស
 ចរណ៍ស៊ីវិលវៀតណាមស្តីពីបញ្ហានេះ។ នាថ្ងៃទី ២២ មករា តំណាងស្ថានទូត
 វៀតណាមប្រចាំនៅកាណាដាបានជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សារនិង
អគ្គលេខារបស់  ICAO នៅទីក្រុង Montreal ដើម្បីប្រគល់ជូនសារលិខិតថ្ងៃទី
១៥ មករា ឆ្នាំ ២០១៦ របស់ស្ថានទូតវៀតណាមដែលអះអាងនូវអធិបតេយ្យ
ភាព របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយប្រឆាំង
ជំ ទាស់ការដែលអង្គការនេះបានចុះផ្សាយផែនទីជើងហោះហើរស្តីពី FIR
Sanya និយាយដោយឡែកនិង FIR ក្នុងតំបន់សមុទ្រខាងកើត និយាយរួម
ដោយមានខ្លឹម សារមិនសមស្របនិងរំលោភលើអធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ តំណាងស្ថានទូត
វៀតណាមប្រចាំនៅ កាណាដាក៏បានស្នើរឲ្យ ICAO កែតម្រូវផែនទីពោល
ខាងលើ ព្រមទាំង សម្តែងការព្រួយបារម្មជាថ្មីម្តងទៀតអំពីការដែលចិន
ដំណើរជើងហោះហើរនៅកោះថ្ម Chu Thap នាពេលថ្មីៗនេះ។

ទង្វើនេះមិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរអធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះ Truong Sa ប៉ុណ្ណោះទេ ថែមទាំង ទៅលើបណ្ដាការ
កំណត់ស្តីពីសុវត្ថិភាពហោះហើរបស់ ICAO ក្នុងតំបន់ទីក្រុងហូជីមិញ
ដែលវៀតណាមគ្រប់គ្រង ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ