QUANG NINH ត្រៀមរៀបចំល្អការងារបង្ការ ទប់ទល់នឹងខ្យល់ព្យុះ RAMASUN
|
ខ្យល់ព្យុះRammasun បានបោកបកចូលខេត្ត Quang Ninh |
(VOV)_ខ្យល់ព្យុះលេខ២ ដោយមានឈ្មោះអន្តរជាតិគឺ Rammasun បានបោកបកចូលខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម) នាព្រឹកថ្ងៃទី១៩ កក្កដា ដោយមានកម្លាំងខ្យល់ កំរិតទី១០-១១ បង្កើតខ្យល់កន្ត្រាក់ខ្លាំង និងភ្លៀងខ្លាំង
នៅទីក្រុង Mong Cai និងតំបន់មួយចំនួនរបស់ខេត្ត Quang Ninh ។
ក្នុងព្រឹកថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានចុះត្រួតពិនិត្យផ្ទាល់សភាពការណ៍ទប់ទល់នឹងខ្យលព្យុះនៅទីក្រុង Ha Long
( ខេត្ត Quang Ninh ) ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ស្នើខេត្ត Quang Ninh ត្រូវបន្តក្តាប់ជាប់រាល់បំរ៉ែបំរួលរបស់ខ្យល់ព្យុះ បញ្ជាណែនាំទាន់ពេលវេលាអោយបណ្ដាតំបន់ កម្លាំងនៅក្នុងភូមិសាស្ត្រ អនុវត្តតាមបណ្ដាគំរោងផែនការ
ដែលបានដាក់ចេញ៕