Standard Chartered ព្យាករណ៍ កំណើន GDP នៅវៀតណាមទទួលបាន៦,៨%ក្នុងឆ្នាំ២០១៨
(VOVWORLD) -នាថ្ងៃទី១៧មករា ធនាគារ Standard Chartered ប្រចាំនៅទីក្រុងហូជីមិញ (វៀត ណាម) បានប្រកាសនូវការព្យាករណ៍អំពីខឿនសេដ្ឋកិច្ចវៀតណាមថា នឹងទទួលបាន កំណើនខ្លាំងក្នុងឆ្នាំ២០១៨ក្នុងកម្រិត ៦,៨%។
លោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀត ណាម និង ក្រុមប្រទេសអាស៊ានចំនួន៥និងអាស៊ីខាងត្បូងបានចាត់ទុកថា សន្ទស្សន៍ម៉ាក្រូសេដ្ឋ កិច្ចទាំងអស់របស់វៀតណាមសុទ្ធតែបានកែលំអក្នុងឆ្នាំ២០១៧។ តាមនោះ ជួយវៀត ណាមកាត់បន្ថយគ្រោះអាសន្នអស្ថិរភាពនៃទីផ្សារ បង្កើនលក្ខណៈប្រកួតប្រជែងក្នុង ការនាំចេញ បើបៀបនឹងខឿនសេដ្ឋកិច្ចអាស៊ានដទៃទៀត។ ជាពិសេស បណ្តាវិស័យ ទាក់ទាញទុន វិនិ យោគផ្ទាល់ពីបរទេស (FDI) សមត្ថភាពគ្រប់គ្រងនិងគោលនយោ បាយនានារបស់ធនាគារជាតិវៀតណាមនោះ បានរួមចំណែកកសាងទំនុកទុក ចិត្តក្នុង សហគមន៍សហគ្រាស និងជម្រុញវៀតណាមរក្សានូវជាទីផ្សារមានកំណើនលឿនបំផុត ក្នុងតំបន់អាស៊ីសម្រាប់ឆ្នាំ២០១៨។
យោងតាមរបាយការម៉ាក្រូសេដ្ឋកិច្ចថ្មីបំផុតអំពីវៀតណាមរបស់ធនាគារ Standard Chartered ថា វិស័យផលិតកម្មដែលព្យាករណ៍ទទួលបានកំណើនពីរខ្ទង់ ក្នុងឆ្នាំ២០១៨ ដោយការជួយឧបត្ថម្ភពីចរន្តទុន FDI និងតម្រូវការសម្រាប់មុខទំនិញ អេឡិចត្រូនិកសកលផងដែរ៕