Thua Thien Hue៖ មនុស្សជាង១ម៉ឺននាក់ចូលរួម ព្រឹត្តិការណ៍រត់ដើម្បីសុខភាពសហគមន៍
(VOVWORLD) - ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយសាររួមដៃគ្នាដើម្បីជីវិតសហគមន៍ ជួយកុមារដែលជួបការលំបាកក្នុងតំបន់ កៀរគរធនធានជួយដល់មូលនិធិជនក្រីក្រ ផ្តល់អំណោយដល់សិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពសហគមន៍ |
នាព្រឹកថ្ងៃទី ២០ សីហា នៅទីក្រុង Hue មនុស្សជាង ១ ម៉ឺននាក់បានចូលរួមពានរង្វាន់រត់ “Hue Jogging 4 - រត់រួមគ្នាដើម្បីសហគមន៍” ក្រោមប្រធានបទ “ជួយប្អូនទៅសាលារៀន រៀបចំដោយទីក្រុង Hue ខេត្ត Thua Thien Hue។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយសាររួមដៃគ្នាដើម្បីជីវិតសហគមន៍ ជួយកុមារដែលជួបការលំបាកក្នុងតំបន់ កៀរគរធនធានជួយដល់មូលនិធិជនក្រីក្រ ផ្តល់អំណោយដល់សិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។
អ្នកចូលរួមម្នាក់ៗក្នុងពានរង្វាន់រត់ នឹងរួមចំណែក ៥ ម៉ឺនដុង (២ ដុល្លារអាមេរិក) ដោយឥតគិតថ្លៃសម្រាប់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ។ ថវិកាមួយផ្នែកសម្រាប់អ្នករត់ប្រណាំងនីមួយៗត្រូវបានផ្ទេរទៅឱ្យ "មូលនិធិសម្រាប់ជនក្រីក្រ" ដើម្បីផ្តល់អំណោយដល់សិស្សដែលមានស្ថានភាពលំបាក៕