UNICEF៖ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ដែល​សម្រេច​បានតុល្យភាពយេនឌ័រអំពីជំនាញឌីជីថល

(VOVWORLD) - របាយការណ៍នេះបានសរឲ្យឃើញថា កុមារីកំពុងរងការបំភ្លេចចោលនៅពីក្រោយក្នុងពិភពលោកឌីជីថលជាង និងតភ្ជាប់ជាង។
UNICEF៖ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ដែល​សម្រេច​បានតុល្យភាពយេនឌ័រអំពីជំនាញឌីជីថល - ảnh 1វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ដែលសម្រេចបានតុល្យភាពយេនឌ័រអំពីជំនាញឌីជីថល (រូបថត៖ VNA)

ក្នុងឱកាសទិវានារីអន្តរជាតិ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយ ថ្ងៃទី ២៧ មេសា មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃទី ២៧ មេសាបានប្រកាសរបាយការណ៍ " បង្រួញគម្លាតឌីជីថល៖ បញ្ហាប្រឈម និងអំពាវនាវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីអភិវឌ្ឍន៍ជំនាញឌីជីថលប្រកបដោយសមភាព"។

របាយការណ៍នេះបានសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីបញ្ហាគម្លាតយេនឌ័រឌីជីថល ក្នុងចំណោមយុវជនដែលមានអាយុពី ១៤ ឆ្នាំ ទៅ ២៤ ឆ្នាំ តាមរយៈការវិភាគទិន្នន័យដែលមានស្រាប់លើការប្រើប្រាស់អ៊ីនធឺណិត កម្មសិទ្ធិទូរស័ព្ទចល័ត ជំនាញឌីជីថលនៅប្រទេសដែលមានប្រាក់ចំណូលទាប មធ្យមទាប និងមធ្យម។ របាយការណ៍នេះបានសរឲ្យឃើញថា កុមារីកំពុងរងការបំភ្លេចចោលនៅពីក្រោយក្នុងពិភពលោកឌីជីថលជាង និងតភ្ជាប់ជាង។

យោងតាមការវិភាគរបស់អង្គការ UNICEF បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ (វៀតណាម ម៉ុងហ្គោលី សាម័រ និងឡេសូតូ) សម្រេចបានតុល្យភាពយេនឌ័រអំពីជំនាញឌីជីថល។ ក្នុងនោះ មានតែនៅវៀតណាម និងម៉ុងហ្គោលីប៉ុណ្ណោះ តុល្យភាពយេនឌ័រត្រូវបានកត់ត្រាទាំងការអាន ការយល់ជាមូលដ្ឋាន និងជំនាញឌីជីថល នៅពេលសង្កេតមើលតុល្យភាពយេនឌ័រក្នុងក្រុមអាយុជាក់លាក់។ លទ្ធផលបង្ហាញថា នៅក្នុងប្រទេសទាំងពីរ ទាំងកុមារី និងកុមារាអាយុពី ៧ ទៅ ១៤ ឆ្នាំ មានជំនាញក្នុងការអាន និងយល់ជាមូលដ្ឋានដូចគ្នា ខណៈកុមារី និងកុមារា ក៏ដូចជាយុវជន និងយុវនារីដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ មានជំនាញឌីជីថលជាមូលដ្ឋានជាមួយអាធ្រាត្រដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ