(VOVworld) - ក្នុងរបាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក
ដែលត្រូវបានប្រកាសនាព្រឹកថ្ងៃទី៥ តុលា ធនាគារពិភពលោក (WB) បានលើក
កំពស់កំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមឡើង៦,២%ក្នុងឆ្នាំ២០១៥
និង៦,៣%ក្នុងឆ្នាំ២០១៦។តាមរបាយការណ៍នៃឆ្នាំនេះថា តំបន់អាស៊ីបូព៌ាបន្តជា
តំបន់បង្កើតកម្លាំងចលករកំណើនស្នូលសំរាប់ខឿនសេដ្ឋកិច្ចពិភពលោក ដោយរួម
វិភាគទានជិត៤០%នៃកំណើនសេដ្ឋកិច្ចសរុបនៅទូទាំងពិភពលោក។ខឿនសេដ្ឋកិច្ច
របស់ចិនគ្រោងនឹងកើន៧%ក្នុងឆ្នាំនេះ។ក្នុងរបាយការណ៍នេះ WB ក៏បានបន្ទាប
កំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥-២០១៦នៃប្រទេសអាស៊ី អាគ្នេយ៍
មួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃផងដែរ៕