កម្មវិធីសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ "ជំនឿជាក់លើបក្សជារៀងរហូត"

(VOVWORLD) - កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេល ៨០ នាទី ដោយរំលឹកឡើងវិញនូវព្រឹត្តិការណ៏ ប្រវត្តិសាស្ត្រវីរភាពរបស់បក្ស ក្នុងអំឡុងពេល ៩៤ ឆ្នាំកន្លងមក ព្រមទាំងរំលឹកពីគុណ បំណាច់ដ៏ធំធេងរបស់បក្ស លោកប្រធានហូជីមិញ និងវីរជនបដិវត្តន៍ផងដែរ។ 
កម្មវិធីសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ នេះជាឆ្នាំទី១៨ហើយ ដែលកម្មវិធី “ជំនឿជាក់លើបក្សជារៀងរហូត” ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក។ (រូបថត៖ VOV)
អបអរសាទរការរំលឹកខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤) នៅយប់ថ្ងៃទី ២៨ ខែមករា នៅទីក្រុង Da Nang គណៈកម្មាធិការបក្សទីក្រុង Da Nang ទស្សនាវដ្តីកុម្មុយនិស្ត គណៈកម្មាធិការបក្សនៃប្លុកធុរកិច្ចមជ្ឈិម និងគណៈកម្មាធិការបក្សនៃសម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័នជាតិវៀតណាមបានសម្របសម្រួលគ្នារៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈ “ជំនឿជាក់លើបក្សជារៀងរហូត” ឆ្នាំ២០២៤។
កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេល ៨០ នាទី ដោយរំលឹកឡើងវិញនូវព្រឹត្តិការណ៏ ប្រវត្តិសាស្ត្រវីរភាពរបស់បក្ស ក្នុងអំឡុងពេល ៩៤ ឆ្នាំកន្លងមក ព្រមទាំងរំលឹកពីគុណ បំណាច់ដ៏ធំធេងរបស់បក្ស លោកប្រធានហូជីមិញ និងវីរជនបដិវត្តន៍ផងដែរ។ លោកស្រី Nguyen Thi Chi រស់នៅទីក្រុង Da Nang មានការចាប់អារម្មណ៍នៅពេល ទស្សនាកម្មវិធី៖
“កម្មវិធីនេះមានអត្ថន័យនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយនាំមកជូន ទស្សនិកជននូវចំណាប់អារម្មណ៍ជាច្រើន ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតបក្ស កុម្មុយនិស្តវៀតណាម។ ត្រូវនឹងឈ្មោះកម្មវិធីថា “ជំនឿជាក់លើបក្សជារៀងរហូត” នោះក៏ជាអារម្មណ៍របស់ខ្ញុំនៅពេលគិតអំពីពលីកម្មដ៏ធំធេងរបស់យុទ្ធជនពលីដើម្បី សន្តិភាពរបស់មាតុភូមិ”។
ក្រៅពីការសម្តែងសិល្បៈ ទស្សនិកជនបានទស្សនាខ្សែភាពយន្តឯកសារដែលបង្កើតឡើងវិញនូវការប្រយុទ្ធ និងការលះបង់ដើម្បីការពារមាតុភូមិរបស់ប្រជាជនជំនាន់មុនៗ ផងដែរ។ យោងតាមគណៈកម្មាធិការរៀបចំ នេះជាឆ្នាំទី១៨ហើយ ដែលកម្មវិធី “ជំនឿជាក់លើបក្សជារៀងរហូត” ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ