ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំតាមអ៊ិនធឺរណែតជាលើកដំបូងក្នុងបរិបទនៃការរីករាលដាលជម្ងឺ COVID-19
(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែតជាលើកដំបូង ដើម្បីពិភាក្សាអំពីស្ថានភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសកម្មភាពនៃក្រុមបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅទីនោះផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ vov.vn) |
ក្រុមប្រឹក្សាសន្តិសុខ បានទទួលស្គាល់ការរីកចម្រើនជាវិជ្ជមានខាងនយោបាយនិងសន្តិសុខក្នុងរយៈពេលកន្លងមក រួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការធ្វើឱ្យស្ថានភាពមានស្ថិរភាព។ ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខនៅតែសម្តែងការព្រួយបារម្ភអំពីអស្ថិរភាពដែលកំពុងកើតឡើងនៅភាគខាងកើតនៃប្រទេសនេះ និងផលប៉ះពាល់នៃជម្ងឺរាតត្បាតទៅលើស្ថានភាពមនុស្សធម៌នៅទីនេះផងដែរ។
បណ្តាប្រទេសក្នុងក្រុមប្រឹក្សាសន្តិសុខបានអះអាងថាចាំបាច់ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់រដ្ឋាភិ បាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលើគ្រប់វិស័យ ដែលក្នុងនោះមានការទប់ទល់នឹងជម្ងឺរាតត្បាត COVID-19 នៅពេលដែលមានករណីវិជ្ជមានមួយចំនួនចំពោះវីរុស Sars-Cov-2 ត្រូវបានកត់ត្រានៅ រដ្ឋធានី Kinshasa ព្រមទាំងធានាឲ្យបានល្អសន្តិសុខ និងសុវត្ថិភាព សម្រាប់បុគ្គលិកនៃក្រុមបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕