គណៈកម្មាធិការបញ្ជាលេខ៥០៤បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអាមេរិក
VOV -  
(VOV) /  
|
គណៈប្រតិភូគណៈកម្មាធិការបញ្ជាជាតិអំពីកម្មវិធីសកម្មភាពជាតិជំនះពុកពារលើផលវិបាក គ្រាប់បែកមីនក្រោយសង្គ្រាមបានបំពេញការងារនៅអាមេរិក។ |
VOV-នាព្រឹកថ្ងៃទី១៤កក្កដា គណៈប្រតិភូគណៈកម្មាធិការបញ្ជាជាតិអំពីកម្មវិធីសកម្មភាពជាតិជំនះពុកពារផលវិបាកគ្រាប់បែកមីនក្រោយសង្គ្រាម
(គណៈកម្មាធិការបញ្ជាលេខ៥០៤) ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានស្ថាប័នអចិន្ត្រៃយ៍
គណៈកម្មាធិការបញ្ជាលេខ៥០៤ បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅ
អាមេរិកចាប់ពីថ្ងៃទី១៤ដល់២៤កក្កដា។ ក្នុងរយៈពេលទស្សនកិច្ចការងារនៅ
អាមេរិក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងគណៈប្រតិភូនឹងផ្លាស់ប្តូរជា
មួយដំណាងក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងការងារនិងសមាជិក
សភាអាមេរិកមួយចំនួន ធ្វើការជាមួយស្ថាប័នអ.ស.ប មួយចំនួនដូចជា កម្មវិធី
អភិវឌ្ឍន៍ អ.ស.ប UNDP មជ្ឈមណ្ឌលសកម្មភាពម៉ីន អ.ស.ប UNMAS មូលនិធិ
កុមា អ.ស.ប UNICEF ជាដើម។ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ
សំដៅជួយឧបត្ថម្ភជំនះពុកពារលើផលវិបាកគ្រាប់បែកមីនក្រោយសង្គ្រាម
នៅវៀតណាម៕
VOV
-VOV