គ្រោះរញ្ជួយដីនៅជប៉ុន៖ ចំនួនអ្នកស្លាប់កើនលើស ១២០នាក់ និងជាង ២០០នាក់ទៀតបាត់ខ្លួន
(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានរារាំងដោយភ្លៀង និងព្រិល។ តំបន់នេះត្រូវបានគេព្យាករថានឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃនេះ បន្ទាប់មកមានព្រិល។
រូបថត៖ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅទីក្រុង Wajima ខេត្ត Ishikawa ប្រទេសជប៉ុន ។ រូបថត៖ THX/TTXVN |
យោងតាមតួរលេខដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ៦ ខែមករា ចំនួនជនរងគ្រោះដែលបានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ១ ខែមករានៅភាគកណ្តាលប្រទេសជប៉ុនមានចំនួន ១២៦ នាក់ខណៈមនុស្សជាង ២០០ នាក់នៅតែមិនត្រូវបានរកឃើញ។ នេះជាការរញ្ជួយដីលើកដំបូងដែលបានឆក់យកជីវិតមនុស្សជាង ១០០ នាក់ចាប់តាំងពីការរញ្ជួយដីដែលបានកើតឡើងនៅក្នុងខេត្ត Kumamoto ក្នុងឆ្នាំ ២០១៦ បានសម្លាប់មនុស្ស ២៧៦ នាក់។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានរារាំងដោយភ្លៀង និងព្រិល។ តំបន់នេះត្រូវបានគេព្យាករថានឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃនេះ បន្ទាប់មកមានព្រិល។ កងកម្លាំងស្វ័យការពារជប៉ុនបានបន្ថែមចំនួនបុគ្គលិកជួយសង្គ្រោះដល់មនុស្សប្រហែល ៥៤០០ នាក់កាលពីថ្ងៃទី ៦ ខែមករា។
តំបន់ Noto បានបន្តកត់ត្រាការរញ្ជួយដីតូចៗជាច្រើន ក្នុងនោះកាលពីព្រឹកម្សិលមិញ ការរញ្ជួយដីកម្រិត ៥,៣ រិចទ័រ ស្មើនឹងកម្រិត ៥ ក្នុងចំណោមកម្រិតការរញ្ជួយដីទាំង ៧ របស់ប្រទេសជប៉ុន៕