ចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត COVID-19 នៅលើពិភពលោក បានលើសជាង ១៥.៤០០ នាក់
(VOVWORLD) - គិតត្រឹមដល់ម៉ោង ២២ ៖ ០០ ថ្ងៃទី ២៣ ខែមិនា ជំងឺរាតត្បាត Covid-19បានរីករាលដាលទៅកាន់ប្រទេសនិងដែនដីចំនួន ១៩៣ ដោយមានអ្នកឆ្លងចំនួន ៣៥៣.៨៦០ នាក់ និងអ្នកស្លាប់ចំនួន ១៥.៤២០ នាក់។ ប្រជាជនប្រមាណ ១,៧ ពាន់លាននាក់នៅ ប្រទេសនិងដែនដីជាង ៥០ នៅលើពិភពលោក ត្រូវបាន ស្នើឱ្យស្នាក់នៅក្នុងផ្ទះតែម្តង។
បុគ្គលិកសុខាភិបាលយព្យាបាលឲ្យអ្នកជំងឺដែលឆ្លងជម្ងឺ Covid-19 នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន (រូបថត៖ THX / TTXVN) |
នៅទ្វីបអាស៊ី នាពីថ្ងៃទី ២៤ ខែមីនា ប្រទេសមីយ៉ាន់ម៉ាបានកត់ត្រាករណីឆ្លងដំបូងចំពោះវីរុស SARS-CoV-2 ដែបង្កឲ្យកើតជម្ងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19។ ប្រទេសអូស្រ្តាលី បានកត់ត្រាអ្នកឆ្លងជំងឺ Covid-19 មានចំនួន ១.៧១៧ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧ នាក់។
រីឯនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកវិញ ប្រទេសអ៊ីរ៉ង់បានកត់ត្រាអ្នកស្លាប់ចំនួន ១២៧ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១.៨១២ នាក់ និងចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះបានកើនឡើងដល់ជាង ២៣.០០០ នាក់។
ទន្ទឹមនឹងនេះ នៅអឺរ៉ុប ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៣ ខែមីនា បានកត់ត្រាករណីឆ្លងថ្មីចំនួន ៤.៧៧៩ ករណី ដែលធ្វើឱ្យចំនួនសរុបនៃករណីឆ្លងជំងឺរាតត្បាត Covid-19 នៅប្រទេសនេះកើនឡើងដល់ ៦៣.៩២៧ ករណី។
នាថ្ងៃទី ២៣ ខែមីនា នៅអាមេរិក ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់សច្ចាប័នលើសំណើរបស់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រកាសអំពីស្ថានភាពសោនាដកម្មសម្រាប់រដ្ឋនេះ ក្នុងបរិបទករណីឆ្លងវីរុស Sars-Cov-2 កាន់តែកើនឡើងយ៉ាងឆាប់រហ័សផងដែរ៕