ចិនបានចេញផ្សាយសៀវភៅស ស្តីពីការប្រឆាំងអំពើភេរវកម្ម
(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិនបានបោះពុម្ពផ្សាយសៀវភៅស ដោយមានចំណងជើងថា "ក្របខ័ណ្ឌច្បាប់របស់ចិន និងវិធានការប្រឆាំងនឹងអំពើភេរវកម្ម" ។
សៀវភៅស រួមមាន៥ផ្នែក៖ "ក្របខ័ណ្ឌច្បាបកែលម្អ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម"; "បទប្បញ្ញត្តិច្បាស់លាស់ស្តីពីការកំណត់អត្តសញ្ញាណនិងការដាក់ទណ្ឌកម្មលើសកម្មភាពភេរវករ"; "ការអនុវត្តស្តង់ដារនៃអំណាចក្នុងការងារប្រឆាំងអំពើភេរវកម្ម"; "ការពារសិទ្ធិមនុស្សក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម" និង "ការការពារប្រកបដោយប្រសិទ្ធភាពនូវសុវត្ថិភាពប្រជាជន និងសន្តិសុខជាតិ"។
ប្រទេសចិនតែងតែយកចិត្តទុកដាក់លើការកសាងក្របខ័ណ្ឌច្បាប់ស្តីពីការប្រឆាំងអំពើភេរវកម្ម។ រូបភាព៖Xinhua |
សៀវភៅសបានកត់សម្គាល់ថា អំពើភេរវកម្មគឺជាសត្រូវរួមរបស់មនុស្សជាតិ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ និងជាបញ្ហាប្រឈមចំពោះគ្រប់ជាតិសាសន៍និងមនុស្សជាតិទាំងមូល។ ដូច្នេះ សមាជិកសហគមន៍អន្តរជាតិទាំងអស់ត្រូវចែករំលែកការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
យោងតាមសៀវភៅស ចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម ដោយផ្អែកលើច្បាប់ ហើយបានដកបទពិសោធន៍ដោយការចុះហត្ថលេខា ឬចូលរួមក្នុងអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិ ក៏ដូចជាការធ្វើវិសោធនកម្មនិងសុក្រឹត្យច្បាប់ព្រហ្មទណ្ឌ។ សៀវភៅសបានបញ្ជាក់ថា ចិនមានឆន្ទៈសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដទៃទៀតដើម្បីជំរុញការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕