ចាប់ពីថ្ងៃទី ១៥ ខែមីនា យកសំណាកសម្រាប់ធ្វើតេស្តរកវីរុស Covid-19 ចំពោះអ្នកដំណើរមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិក
(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ខែមីនា ប្រទេសវៀតណាមនឹងយកសំណាកសម្រាប់អ្នកដំណើរមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិក នៅឯច្រកព្រំដែនអន្តរជាតិតែម្តង។
ចាប់ពីថ្ងៃទី១៥ខែមីនា អ្នកដំណើរមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវយកសំណាកធ្វើតេស្តិ៍ Covid-19 |
នេះជាព័ត៌មាន ដែលបានអនុរដ្ឋមន្ត្ រីក្រសួងសុខាភិបាល វៀតណាម លោក Nguyen Thanh Long បង្ហាញនៅក្នុងសន្និសីទអនឡាញ សំដៅហ្វឹក ហ្វឺន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់បម្រើ ការប្រ យុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19 ដែលប្រព្រឹត្តទៅនៅ នាថ្ងៃទី ១៥ ខែមីនានៅទីក្រុងហាណូយ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានអោយដឹង ថា៖ “ការធ្វើតេស្តិ៍យ៉ាងទូលំទូលាយលើករណីទាំងអស់នេះ គឺជាការធ្វើតេស្តិ៍ដោយឥតគិតថ្លៃ តាមការកំណត់របស់ភ្នាក់ងារសុខាភិបាល។ យើងខ្ញុំស្នើអោយមូលដ្ឋានធ្វើបញ្ជីសម្រាប់ករណីប្រកាសវេជ្ជសាស្រ្តអេឡិចត្រូនិក ដើម្បីយកសំណាកធ្វើតេស្តិ៍ លើករណីទាំងអស់ ដែលក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក បានស្នាក់នៅប្រទេសវៀតណាម។ សមត្ថភាពធ្វើតេស្តបច្ចុប្បន្នត្រូវបានពន្លឿនយ៉ាងខ្លាំង។ យើងខ្ញុំក៏បានស្នើសុំឱ្យអង្គភាពប្រគល់លទ្ធផលក្នុងរយៈពេល ២៤ ម៉ោង។ នាពេលខាងមុខនេះ យើងខ្ញុំនឹងព្យាយាមកាត់បន្ថយពេលវេលាប្រគល់លទ្ធផល”៕