ជំងឺឆ្លង COVID-19៖ ចំនួនអ្នកស្លាប់នៅលើពិភពលោកកើន លើសពី ១០ ០០០ នាក់
(VOVWORLD) - អឺរ៉ុបបានរកឃើញករណីឆ្លងសរុបចំនួន ១០០ ៤៧០ នាក់ ដោយមាន ៤ ៧៥២ នាក់ត្រូវស្លាប់ ពោលគឺ ច្រើនជាងនៅអាស៊ី ( ៩៤ ២៥៣ ករណីឆ្លងជំងឺ និង ៣ ៤១៧ អ្នកស្លាប់)។
បុគ្គលិកពេទ្យ (ស្លៀកសម្លៀកបំពាក់ការពារ) បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្រ ( រូបថត៖ AFP / VOV) |
យោងតាមតួរលេខស្ថិតិរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (CSSE) នៃសាកលវិទ្យាល័យ Johns Hopkins (សហរដ្ឋអាមេរិក) បានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៣ និង ៣០ នាទី ព្រឹកថ្ងៃទី ២០ ខែមិនា តាមម៉ោង GMT ក្នុងចំណោមករណីឆ្លង SARS-CoV-2 ចំនួន ២៤៤ ៥១៧ នាក់ នៅលើពិភពលោក គឺមាន ចំនួនករណីសរុប ១០.០៣០ នាក់។ ក្នុងនោះ អ៊ីតាលីមានអ្នកស្លាប់ចំនួន ៣ ៤០៥ នាក់ - ច្រើនបំផុតនៅលើពិភពលោក ហើយដោយឡែកនាថ្ងៃទី ១៩ ខែមិនា បានរកឃើញករណីឆ្លងចំនួន ៤២៧ នាក់។
ក្នុងពេលនោះ អឺរ៉ុបបានរកឃើញករណីឆ្លងសរុបចំនួន ១០០ ៤៧០ នាក់ ដោយមាន ៤ ៧៥២ នាក់ត្រូវស្លាប់ ពោលគឺ ច្រើនជាងនៅអាស៊ី ( ៩៤ ២៥៣ ករណីឆ្លងជំងឺ និង ៣ ៤១៧ អ្នកស្លាប់)៕