ជូនភ្ញៀវទេសចរអង់គ្លេសទៅស្រុកវិញហើយទទួលពលរដ្ឋវៀតណាមដែល មានស្ថានភាពរស់នៅលំបាកវិលត្រឡប់មកមាតុប្រទេស
(VOVWORLD) - នាថ្ងៃទី១៣ មេសា ស្ថាប័នមានសមត្ថកិច្ចវៀតណាមបានសហការជា មួយស្ថានទូតអង់គ្លេសប្រចាំវៀតណាមជូនភ្ញៀវទេសចរអង់គ្លេសប្រមាណ ១០០នាក់ដែលជាប់គាំងនៅវៀតណាមនិងកម្ពុជាដោយសារជំងឺកូវីដ-១៩ វិលត្រឡប់ទៅអង់គ្លេសវិញតាមជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines ដែលក្នុងនោះមានអ្នកជំងឺកូវីដ-១៩មួយចំនួនដែលត្រូវបានព្យា បាលជាសះស្បើយនៅវៀតណាម។
ជើងហោះហើរនេះក៏ដឹកជញ្ជូនម៉ាស់ របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនដល់រដ្ឋាភិបាលនិងប្រជាជនអង់គ្លេសដែរ។ ឆ្លៀតឱកាសនេះដែរស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ស្ថានទូតវៀតណាមប្រចាំអង់គ្លេសនិងក្រុមហ៊ុន Vietnam Airlines ក៏បាន សហការគ្នាដើម្បីជូនពលរដ្ឋវៀតណាមមួយចំនួននៅអង់គ្លេស រួមមានសិស្សា នុសិស្សមានអាយុតិចជាង១៨ឆ្នាំ ជនវ័យចំណាស់និងអ្នកមានស្ថានភាព រស់នៅលំបាកវិល ត្រឡប់មកវៀតណាមវិញដែរ។ ក្រុមមនុស្សទាំងអស់នឹង ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពតាមការកំណត់៕