ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែល​ធ្វើ​ការ​ច​​រចាដើម្បីដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលថ្ងៃទី ២៩ ខែធ្នូ ថា ប្រទេសនេះកំពុងធ្វើការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយចលនាអ៊ីស្លាម ហាម៉ាស នៅតំបន់ ហ្គាហ្សា។

នៅក្នុងជំនួបជាមួយសាច់ញាតិរបស់ចំណាប់ខ្មាំង លោកនាយករដ្ឋមន្ត្រី Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលកំពុងខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយក៏បាននិយាយថា ប្រទេសកាតា និងអេហ្ស៊ីបបានលើកសំណើចំនួនពីរដាច់ដោយឡែកពីគ្នា ដើម្បីដោះស្រាយបញ្ហានេះ។ លោកបានសង្កត់ធ្ងន់ថាអ៊ីស្រាអែល រួមជាមួយនឹងកាតា និងអេហ្ស៊ីប កំពុងរក្សាទំនាក់ទំនង និងធ្វើការដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែល​ធ្វើ​ការ​ច​​រចាដើម្បីដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា - ảnh 1ទាហានអ៊ីស្រាអែលស៊ើបអង្កេតប្រព័ន្ធផ្លូវរូងក្រោមដីរបស់ចលនាហាម៉ាសនៅតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ ប្រភពព័ត៌មានការទូតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ២៩ ខែធ្នូ បានឲ្យដឹងថា កាតាបានលើកសំណើរគំនិតផ្តួចផ្តើមថ្មីមួយដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមរបស់ជនប៉ាឡេស្ទីនដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងក្រុមហាម៉ាស។ កាតាក៏បានស្នើឱ្យមានបទឈប់បាញ់ជាស្ថាពរ ដើម្បីបើកផ្លូវសម្រាប់ការផ្លាស់ប្តូរអ្នកទោសរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល និងដោះស្រាយបញ្ហាចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន ទន្ទឹមនឹងនោះក៏ផ្តល់យន្តការមួយដើម្បីការពារហានិភ័យនៃការវាយប្រហារម្តងទៀតដោយក្រុមហាម៉ាសសំដៅទៅលើ អ៊ីស្រាអែលភាគខាងត្បូង ដូចកាលពីថ្ងៃទី៧ ខែតុលា។ បច្ចុប្បន្ន អ៊ីស្រាអែលមិនទាន់ផ្តល់ការឆ្លើយតបជាផ្លូវការចំពោះសំណើនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ