ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសអាស៊ាន
(VOVWORLD) - ចំពោះមុខស្ថានភាពដែលជំងឺរាតត្បាត Covid-19 កំពុងផ្ទុះឡើងយ៉ាងគំហុកនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍នោះ រដ្ឋាភិ បាលវៀតណាមបានតម្រូវឲ្យដាក់នៅដាច់ដោយឡែកសម្រាប់អ្នកដំណើរទាំងអស់ ដែលមកពីប្រទេសនានាក្នុងតំបន់។
អ្នកដំណើររងចាំបំពេញបែបបទនៅអាកាសយានដ្ឋាន |
ជាក់ស្តែងគឺ រដ្ឋាភិបាលវៀត ណាម តម្រូវឲ្យអ្នកដំណើរ ដែលជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ាន ឬជនជាតិផ្សេងទៀត ដែលធ្លាប់បានស្នាក់នៅ ឬឆ្លងកាត់ប្រទេសអាស៊ាន ក្នុងរយៈពេល ១៤ ថ្ងៃ មុនពេលចូលប្រ ទេសវៀតណាម ត្រូវនៅដាច់ដោយឡែកដោយបង្ខំ ក្នុងរយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃចូល។ ការដាក់ឲ្យនៅដាច់ដោយឡែកនេះមានសុពលភាព ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០។
ជាមួយគ្នានេះ ក្រសួងគមនាគមន៍ដឹកជញ្ជូនក៏ស្នើឲ្យអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក ក៏ត្រូវអនុវត្តការប្រកាសវិញ្ញាបនប័ត្របញ្ជាក់សុខភាពជាចាំបាច់ផងដែរ នៅពេលត្រួតពិនិត្យ និងវាស់សីតុណ្ហភាពរាងកាយមុនពេលឡើងជិះយន្តហោះ៕