"ទំនាក់ទំនង​កងទ័ពនិង​ប្រជាជនឋិតថេរចិរកាល" - គូសបញ្ជាក់ពីគុណូបការៈរបស់វីរៈយុទ្ធជនពលីក្នុងយុទ្ធនាការ Dien Bien Phu

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែមីនា នៅទីលាន ៧ ឧសភា ទីក្រុង Dien Bien Phu ខេត្ត Dien Bien មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាមបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងខេត្ត Dien Bien រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈពិសេស “ឋិតថេរទំនាក់ទំនងកងទ័ពនិងប្រជាជន” ។
ការសម្តែងសិល្បៈ ក្នុងកម្មវិធីនេះ។ រូបថត៖ VOV

ថ្លែងមតិនៅពិធីបើក លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានសង្កត់ធ្ងន់ថា កម្មវិធីនេះ គឺជាឱកាសសម្រាប់ជំនាន់នារីវៀតណាមពិនិត្យឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រ ដោយកត់ត្រាជ័យជម្នះដ៏អង់អាចក្លាហាន និងការលះបង់ដ៏ស្ងៀមស្ងាត់របស់វីរៈយុទ្ធជនពលីដែលបាននាំមកនូវឯករាជ្យនិងសេរីភាពជូនប្រទេសជាតិ។

លោក Do Van Chien លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រួមជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគមនារីវៀតណាម និងថ្នាក់ដឹកនាំមូលដ្ឋានបានរួមគ្នារាំរបាំប្រជាប្រិយក្នុងកម្មវិធីនេះ។ រូបថត៖ phunuvietnam.vn

រួមជាមួយស្មារតីនោះ ស្ត្រីទូទាំងប្រទេស ជានិច្ចកាលផ្តល់ជូនបងប្អូននារី និងជនរួមជាតិ Dien Bien នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។ លោកស្រី Ha Thi Nga បានអោយដឹងថា៖ “ក្នុងឱកាសនេះ សម្ព័ន្ធសមាគមនារីវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានផ្ញើជូនផ្ទះមហាសាមគ្គីជាង ៧០ខ្នង់ អំណោយជិត ៥០០កញ្ចប់ ដែលមានតម្លៃសរុបជាង ៥ ពាន់លានដុង (២០០.០០០ ដុល្លារអាមេរិក) ដូចជាការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សមាជិកសមាគមនារីនៅតាមខេត្ត/ក្រុងទាំង៦៣ នារីនគរបាលប្រជាជន កងទ័ពប្រជាជន សហគ្រិននារី បញ្ញាវ័ន្តនារី នារីវៀតណាមនៅឯបរទេស និងទាហានការពារព្រំដែនទូទាំងប្រទេសដល់បងប្អូនបណ្តាជនជាតិនៅខេត្ត Dien Bien” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ