ធុរកិច្ច​ទីក្រុងហូជីមិញជំរុញខ្លាំង​ការនាំចេញនៅដើមឆ្នាំ

(VOVWORLD) - ឆ្នាំនេះ ទីក្រុងហូជីមិញបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៧,៥ ទៅ ៨%។ ចាប់តាំងពីដើមឆ្នាំថ្មី ២០២៤ ធុរកិ្ចចជាច្រើននៅក្នុងទីក្រុងបានជំរុញខ្លាំងការនាំចេញទំនិញរបស់ខ្លួន។

ក្នុងសប្តាហ៍ដំបូងនៃបុណ្យតេតប្រពៃណី (ថ្ងៃទី ១០-១៦ ខែកុម្ភៈ) នៅកំពង់ផែសមុទ្រ Tan Cang - Cat Lai អគ្គក្រុមហ៊ុន Tan cang Saigon បានទទួលកប៉ាល់ដឹកទំនិញនាំចេញចំនួន ៧៥ជើង ដោយទិន្នផលឆ្លងកាត់កំពង់ផែមានចំនួន ៧២.០០០ TEUs ស្មើនឹងជាង ១ លានតោន កើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ធុរកិច្ច​ទីក្រុងហូជីមិញជំរុញខ្លាំង​ការនាំចេញនៅដើមឆ្នាំ - ảnh 1ផលិតផលរបស់ Meet More coffee ត្រូវបានដាក់លក់នៅផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី  ក្នុងអំឡុងបុណ្យតេតឆ្នាំ២០២៤។

ដោយឡែកថ្ងៃទី ១៥ ខែកុម្ភៈ នៅកំពង់ផែនេះបាននាំចេញទំនិញចំនួន ១៩០ឡូរ ដោយមានតម្លៃជាង ៩,៥ លានដុល្លារអាមេរិក ដែលភាគច្រើនជាផលិតផលកសិកម្ម គ្រឿងសង្ហារិមឈើ និងជលផល។ ក្នុងនោះ ក្រុមហ៊ុនចំកាត់ ចងសម្ព័ន្ធពាណិជ្ជកម្មសកល (Meet more coffee) បាននាំចេញកាហ្វេកែច្នៃចំនួន ២ កុងតឺន័រ រួមមាន៖ កាហ្វេស្វាយ កាហ្វេអំបិល កាហ្វេតារ៉ូ កាហ្វេណូនី... ទៅកាន់ទីផ្សារអូស្ត្រាលី។ លោក Nguyen Ngoc Luan នាយកប្រតិបត្តិនៃក្រុមហ៊ុន Meet more coffee បានមានប្រសាសន៍ថា៖

“នាពេលខាងមុខ យើងកំពុងរៀបចំការនាំចេញបន្ថែមទៀតទៅកាន់កូរ៉េខាងត្បូង និងអាមេរិក។ ទាំងនេះគឺជាទីផ្សារដែលយើងមានរួចហើយ។ នៅឆ្នាំ ២០២៣ យើងបានខិតខំប្រឹងប្រែងជាច្រើន ដូច្នេះយើងមានកិច្ចសន្យានាំចេញជាច្រើនទៀតសម្រាប់ឆ្នាំនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ