នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Canberra ប្រទេសអូស្ត្រាលី ហើយទៅកាន់ទីក្រុង Auckland ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមីនា។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី (រូបថត៖ VOV) |
បន្តកម្មវិធីបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុង Canberra (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងតំណាងសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី (VASEA)។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ក្នុងចំណោម “៦ ចំណុចបន្ថែមទៀត” នៃក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលទើបបានបង្កើតថ្មីរវាងវៀតណាម និងអូស្ត្រាលី មានខ្លឹមសារគឺ "ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរពណ៌បៃតងកាន់តែខ្លាំងក្លាជាង" និង "កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ-បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ"។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ VASEA ធ្វើជាស្ពាន និងជាស្នូលដើម្បីពង្រីកជាអតិបរមានូវតួនាទីជាបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅអូស្ត្រាលី បន្តតភ្ជាប់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ មូលដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ធុរកិច្ចអូស្ត្រាលី និងសហការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អប់រំ; សេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ; បញ្ញាសិប្បនិម្មិត; ឈុព semiconductor; រ៉ែ; អភិវឌ្ឍន៍ផ្លូវគមនាគមន៍បៃតង; ទីផ្សារកាបូន; ជួយឧបត្ថម្ភកសិករ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម កែលម្អតម្លៃបន្ថែមលើវិស័យកសិកម្ម និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។
នេះជាសកម្មភាពចុងក្រោយរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅប្រទេសអូស្ត្រាលី ក្នុងដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-អូស្ត្រាលី (១៩៧៤-២០២៤) និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីសកម្មភាពនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Canberra ប្រទេសអូស្ត្រាលី ហើយទៅកាន់ទីក្រុង Auckland ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមីនា៕