(VOV) - នាព្រឹកថ្ងៃទី១៤ មិនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Xieng Khuang ឡាវ ។ នៅ
ទីនេះ នាយករដ្ឋ មន្ត្រី Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រីឡាវ លោក
Thoongsing Thamavong បានធ្វើសហអធិបតីវេទិការពន្លឿនវិនិយោគរបស់
វៀតណាមចូលក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។ ថ្លែងមតិនៅវេទិការនេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖
“ក្នុងរយៈពេលកន្លងមក ដោយមានការយកចិត្តទុកដាក់នៃរដ្ឋាភិបាល
វៀតណាមនិងឡាវ រួមជាមួយការម្ចាស់ការរបស់អង្គភាពអាជីវកម្មវៀតណាម
ការវិនិយោគ របស់វៀតណាមនៅឡាវទទួបាន៤ពាន់៥រយលានដុល្លារអាមេរិក។
ប៉ុន្តែភាគីទាំង ២ ត្រូវបង្កើនការវិនិយោគឲ្យខ្លាំងក្លាថែមទៀត ក្នុងរយៈពេលខាង
មុខដើម្បីនាំមកផលប្រយោធន៍ជាក់ស្ដែងឲ្យប្រជាជននៃប្រទេសទាំង ២ដើម្បី
ការអភិវឌ្ឍន៍ចីរភាពរួម។”
|
នាយករដ្ឋ មន្ត្រី Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong បានធ្វើសហអធិបតីវេទិការពន្លឿនវិនិយោគ របស់វៀតណាមចូលក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។ |
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថាបក្សរដ្ឋរដ្ឋាភិបាលវៀត
ណានឹងរួមជាមួយបក្សរដ្ឋនិងរដ្ឋាភិបាលឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្ត
ជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្ម
ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាដំបន់នៃភាគីទាំងពីរពិសេស
គឺបណ្ដាដំបន់មានខ្សែព្រំដែនរួម។
នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពប្រគល់ឲ្យស្ថាប័នមានសម័ត្ថកិច្ចនៃ
ប្រទេសទាំងពីរស្រាវជ្រាវកសាងខ្សែផ្លូវតភ្ជាប់ខេត្ត Xiengkhuang-ឡាវ និងខេត្ត
Thanh Hoa វៀតណាមមានប្រវែង២៦០គីឡូម៉ែត្រ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានធ្វើក្សិណសាក្សីពិធីប្រគល់លិខិត
អនុញាត្តវិនិយោគរបស់រដ្ឋាភិបាលឡាវសំរាប់បណ្ដាគំរោងការវិនិយោគរបស់
អង្គភាពអាជីវកម្មវៀតណាមនៅខេត្ត Xiengkhuang ផងដែរ៕