នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញចូលរួមពិធីបិទផ្លាកសញ្ញា លើកតម្កើងលោកប្រធានហូជីមិញនៅប្រេស៊ីល
(VOVWORLD) - នារសៀលថ្ងៃទី ១៧ វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបណ្តាប្រទេសជី ២០ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រី លោក ហ្វាមមីញ ជីញ បានអញ្ជើញចូលរួមពិធីសម្ពោធ បិទផ្លាកសញ្ញាលើកតម្កើងលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro ជាកន្លែងដែលលោកប្រធានហូជីមិញបង្អង់ដំណើរ ក្នុងដំណើរការស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិនៅឆ្នាំ ១៩១២។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងគណៈប្រតិភូបានច្រៀងបទ “ដូចជាមានលោកអ៊ំហូក្នុងថ្ងៃជ័យជំនះអញ្ជឹង (រូបថត៖ Duong Giang-TTXVN) |
ផ្លាកសញ្ញានេះត្រូវបានដាក់នៅវិថី Santa Teresa ហើយត្រូវបានឆ្លាក់ជាពីរភាសាវៀតណាម-ព័រទុយហ្គាល់ ដែលបញ្ជាក់យ៉ាងច្បាស់អំពីកេរ្តិ៍ដំណែលបដិវត្តន៍ដ៏មហិមាររបស់លោកប្រធានហូជីមិញ និងព្រឹត្តិការណ៍ដែលប្រធាន ហូជីមិញបានមកដល់ទីក្រុង Rio de Janeio នៅឆ្នាំ ១៩១២ ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញ បានសង្កត់ធ្ងន់ថា ការបង្អង់ដំណើររបស់លោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro កាលពីជាង ១០០ ឆ្នាំមុន គឺជាការចាប់ផ្តើមនៃទំនាក់ទំនងតាមតំរូវការភ្ជាប់ទំនាក់ទំនងវៀតណាម និងប្រេស៊ីលក្នុងប្រវត្តិសាស្ត្រនិងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ផ្លាកសញ្ញាលើកតម្កើងលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro នឹងក្លាយទៅជាគោលដៅប្រវត្តិសាស្ត្រដ៏មានអត្ថន័យ “អាសយដ្ឋានក្រហម” សម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរស្វែងយល់អំពីប្រវត្តិសាស្ត្រ បន្តនិងរក្សានូវគុណតម្លៃដ៏ថ្លៃថ្លាដែលលោកប្រធានហូជីមិញបានបន្សល់ទុក ដោយ ហេតុនោះជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕