បើកវេទិកាជាតិអំពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមលើកទី៥
(VOVWORLD) - វេទិកានេះមានប្រធានបទ “ច្នៃប្រឌិតកម្មវិធីឌីជីថល ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងផលិតភាព ការងារ”។
នាថ្ងៃទី ១១ ធ្នូ នៅខេត្ត Quang Ninh ក្រសួងព័ត៌មាន និងទូរគមនាគមន៍ និង អង្គភាពពាក់ព័ន្ធបានរៀបចំវេទិកាជាតិអំពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថល វៀតណាមលើកទី ៥។ វេទិកានេះមានប្រធានបទ “ច្នៃប្រឌិតកម្មវិធីឌីជីថល ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច និងផលិតភាព ការងារ”។ ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម មូលដ្ឋាន ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏ដូចជាសាកល វិទ្យាល័យនានា។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ មានសិក្ខាសាលាឯកទេសចំនួន ៤ ស្ដី អំពី៖ ការអភិវឌ្ឍផលិតផល IoT ដោយផ្អែកលើ SoM (ប្រព័ន្ធលើម៉ូឌុល); ឧបសគ្គក្នុង ការអភិវឌ្ឍផលិតផល និងសេវាកម្ម AI ដើម្បីនាំចូលក្នុងជីវភាព; ដំណោះស្រាយ សេវាកម្មបច្ចេកវិទ្យាឌីជីថលស្របតាមទីផ្សារឯកទេស; ការអភិវឌ្ឍសៀគ្វី semiconductor ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍនៃឧស្សាហកម្មអេឡិចត្រូនិកនៅ វៀតណាម; ពិធីប្រគល់ពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ឆ្នាំ ២០២៣៕